សមាគមសហគ្រិនស្រ្តីកម្ពុជា បើកសម្ភោធកម្មវិធីបង្វឹកដល់ស្រ្តី ដើម្បីជំរុញគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើន

2025/05/09 01:13:43 am        124

ភ្នំពេញ ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា បើកសម្ភោធជាផ្លូវការ កម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្រ្តី WE Academy ជំនាន់ទី១ ជាវគ្គ បណ្តុះបណ្តាលរយៈពេលវែង និងមានមុខវិជ្ជាសំខាន់ៗ សម្រាប់សិក្ខាកាមអាចទទួលយកទៅប្រើប្រាស់ក្នុងការកែទម្រង់ ឬតម្រង់ទិស នៃការគ្រប់គ្រងដឹកនាំអាជីវកម្មឱ្យកាន់តែរីកចម្រើន។

​លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធជាផ្លូវការកម្មវិធីបង្វឹកសហគ្រិនភាព សម្រាប់ស្រ្តី WE Academy នៃសមាគមសហគ្រិនស្រ្តីកម្ពុជា នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នេះថា ក្រុមប្រឹក្សាភិបាលអាណតិ្ត ទី៥នេះ បានឯកភាពសម្រេចដាក់ចេញនូវផែនការទិសដៅជាយុទ្ធសាស្ត្រ ឆ្នាំ២០២៥-២០២៧ ផ្តោតលើតំបន់អាទិភាពចំនួន៤គឺ៖ We share, We academy, We talk, We financing ដោយបានផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីចូលរួម ចំណែកលើការកសាងសមត្ថភាពសហគ្រិនភាពស្ត្រី ភាពជាអ្នកដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីបង្កើតភាពធន់ ការពង្រឹង និងពង្រីកអាជីវកម្មឱ្យមានភាពរឹងមាំ និងបន្តជំរុញភាពរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយសមធម៌។

លោកជំទាវ បន្តថា ជាក់ការសម្ភោធជាផ្លូវការ កម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្រ្តី WE Academy ជំនាន់ទី១ នេះ គឺជា កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពសម្រាប់ស្ត្រី ដែលមាន១២មុខវិជ្ជា ដោយត្រូវបានសម្រិតសម្រាំង និងបង្រៀនដោយគ្រូបង្គោល ដែលជាម្ចាស់អាជីវកម្ម (ជាសហគ្រិនស្ត្រី) មានបទពិសោធន៏ទាំងទ្រឹស្តី និងការអនុវត្តន៏ផ្ទាល់ ដែលនិងជួយលើកការកសាងសមត្ថភាព សហគ្រិនភាពស្រ្តី និងលើកកម្ពស់អាជីវកម្មឱ្យមានគ្រឹះរឹងមាំតាំងពីជំហ៊ានដំបូង។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ លើកឡើងថា ជុំវិញការជួយដល់ធុរកិច្ច និងសហគ្រិន, នៅក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរបានអនុវត្តមានចំនួនជិត ៥០០ គម្រោង ក្នុងនោះសម្រាប់សហគ្រិនស្រ្តី កន្លងមកសហគ្រិនខ្មែរបានធ្វើការងារជាច្រើនជាមួយសហគ្រិនស្រ្តីដូចជា៖ ការជួយកសាង សហគ្រិនស្រ្តីនៅតាមបណ្តាខេត្ត, កម្មវិធីការអភិវឌ្ឍន៍អាជីវកម្ម តាមរយៈការលើកកម្ពស់អនាម័យ និងផលិតកម្មល្អ ដើម្បីឱ្យសហគ្រិន ងាកទៅអនុវត្តស្របតាមស្តង់ដារជាដើម។ ចំណែកតាមរយៈកម្មវិធីបង្វឹកសហគ្រិនភាពសម្រាប់ស្រ្តីនេះ សហគ្រិនខ្មែរនឹងជួយរកនូវ ធនធានបន្ថែម ដើម្បីជួយលើកកម្ពស់គម្រោងនេះឱ្យបានកាន់ប្រសើរ ប្រកបដោយភាពជោគជ័យ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm