លោក Putin និងលោក ស៊ី ចាត់ទុកខ្លួនជាអ្នកការពារសណ្តាប់ធ្នាប់ពិភពលោក អំឡុងកិច្ចពិភាក្សា នៅវិមានក្រឹមឡាំង

2025/05/09 02:04:26 am        77


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ គិតចាប់តាំងពីមានជ័យជម្នះយ៉ាងឧត្តុង្គឧត្តមលើលោក អាដុល ហ៊ីត្លែរ (Adolf Hitler) អំឡុងសង្គ្រាមលោកលើកទី២ ហើយបាននិយាយថា ប្រទេសទាំង២ ឥឡូវនេះ បានឈរជាមួយគ្នាប្រឆាំងនឹង «លទ្ធិណាស៊ីនិយម»។

វត្តមានរបស់លោក ស៊ី នៅឯពិធីប្រារព្ធខួប ក្នុងសប្តាហ៍នេះ ផ្តល់នូវការជំរុញដ៏សំខាន់មួយ សម្រាប់មេដឹកនាំវិមានក្រឹមឡាំង ដែលបានពិពណ៌នាអំពីសង្រ្គាមរបស់លោក នៅក្នុងប្រទេសអ៊ុយក្រែនថា ជាការតស៊ូប្រឆាំងនឹងពួកណាស៊ីសម័យទំនើប តាំងពីដើមដំបូងមក។

តែអ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានច្រានចោលការលើកឡើងនោះថា ដោយចាត់ទុកថា ជាការក្លែងបន្លំដ៏អាក្រក់ ហើយបានចោទប្រកាន់ទីក្រុងមូស្គូថា បានបើកការលុកលុយតាមបែបចក្រពត្តិនិយម។

នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) នេះ លោក Putin បានប្រាប់លោក ស៊ី ថា៖ «ជ័យជម្នះលើហ្វាស៊ីសនិយម ដែលសម្រេចបានដោយការលះបង់យ៉ាងធំធេង គឺមានសារៈសំខាន់យូរអង្វែង។ រួមគ្នាជាមួយមិត្តចិនរបស់យើង យើងឈរយ៉ាងរឹងមាំការពារការពិតជាប្រវត្តិសាស្រ្ត ការពារការចងចាំនៃព្រឹត្តិការណ៍ឆ្នាំសង្រ្គាម និងប្រឆាំងនឹងវត្តមាននៅសម័យទំនើបនៃពួកណាស៊ីនិយម និងយោធានិយម»។

ចំណែកមេដឹកនាំចិន លោក ស៊ី បានលើកឡើងថា ប្រទេសទាំង២ ក្នុងនាមជាមហាអំណាចពិភពលោក និងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការរួមគ្នា ដើម្បីទប់ទល់នឹង «វិធានការឯកតោភាគីនិយម និងការសម្លុតកំហែង» ដែលជាការនិយាយយោងជាក់ស្តែងសំដៅដល់សហរដ្ឋអាមេរិក។

លោក ស៊ី បានប្រាប់លោក Putin ថា៖ «នៅចំពោះមុខការប្រឆាំងជាអន្តរជាតិនៃចរន្តឯកតោភាគី និងអាកប្បកិរិយាគំរាមកំហែងអនុត្តរភាព ប្រទេសចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីរែកពន់ទទួលខុសត្រូវជាពិសេស ក្នុងនាមជាមហាអំណាចពិភពលោក»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm