ផ្លូវជនបទក្នុងស្រុក បានស្តារឡើងវិញស្របតាមបច្ចេកទេសក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ

2025/05/09 02:32:48 am        159

តាកែវ ៖ ផ្លូវជនបទស្ដារឡើងវិញក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ នៅស្រុកព្រៃកប្បាស ស្ថិតក្រោមក្រប- ខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តន៍ស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ក្រោមកញ្ចប់ថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បី សម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាជនគ្រប់ទិសទី។ 

​ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃការងារស្ដារឡើងវិញផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ៣ ១០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិព្រៃរបង ឃុំព្រៃផ្ដៅ ទៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវ។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារស្តារផ្លូវនេះ ឡើងវិញបានល្អប្រសើរ ដោយបានអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវតាមនៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដោយក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល បានវិនិយោគអស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងគោលដៅរួមគឺសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូន ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ែន ពេជ្រសាលី ក៏បានសំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារស្តារឡើងវិញផ្លូវ ឱ្យបានជាប្រចាំ ក្នុងរយៈពេល ១ឆ្នាំ បន្តទៀត ទៅតាមកិច្ចសន្យា និងត្រូវចេះសហការណែនាំបំផុសឱ្យប្រជាជន និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ និងលូ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ ជាពិសេសកុំឲ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាបាននូវគុណភាពឱ្យគង់វង្ស សម្រាប់ការប្រើប្រាស់យូរអង្វែង និងត្រូវចាត់ទុកផ្លូវនេះជារបស់ពួកគាត់គ្រប់ៗគ្នា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm