អាល្លឺម៉ង់រិះគន់រុស្ស៊ីធ្ងន់ៗថា និយាយកុហក អំពីអ៊ុយក្រែន នៅឯពិធីរំលឹកសង្រ្គាមលោកលើកទី២

2025/05/09 03:19:45 am        26


ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) បានរិះគន់ «ការនិយាយកុហកប្រវត្តិសាស្ត្រ» របស់រុស្ស៊ី ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ខណៈដែលលោកបានកត់សម្គាល់ពីការបរាជ័យរបស់ពួកណាហ្ស៊ីដែលបានបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប កាលពី៨០ ឆ្នាំកន្លងទៅ។

នៅក្នុងសុន្ទរកថាទៅកាន់សភា ក្នុងទីក្រុងប៊ែរឡាំង លោក Steinmeier បានសម្តែងការដឹងគុណ ចំពោះទាហានសម្ព័ន្ធមិត្ត និងចលនាតស៊ូ ដែលបានកម្ចាត់ពួកណាហ្ស៊ីអាល្លឺម៉ង់ «ដោយបានលះបង់យ៉ាងធំធេងទាំងកម្លាំងកាយ និងចិត្ត»។

ជាមួយគ្នានេះ លោកក៏បានសរសើរដល់កងទ័ពក្រហមសូវៀត ដែលកងទ័ពរុស្ស៊ី និងអ៊ុយក្រែន បានប្រកៀកស្មាគ្នាប្រយុទ្ធ សម្រាប់តួនាទីរបស់ពួកគេ ដែលជួយនាំឲ្យមានជ័យជម្នះលើពួកណាហ្ស៊ី ដោយកត់សម្គាល់ថា វាបានរំដោះជំរុំប្រមូលផ្តុំ Auschwitz នៅក្នុងប្រទេសប៉ូឡូញដែលកាន់កាប់ដោយពួកណាហ្ស៊ី។

អំឡុងពិធីរំលឹកខួប ៨ ឧសភា នៃការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ណាហ្ស៊ីអាល្លឺម៉ង់ ចំពោះសម្ព័ន្ធមិត្ត លោក Steinmeier បានប្រាប់សភា Bundestag ថា៖ «យើងមិនភ្លេចព្រឹត្តិការណ៍នេះទេ។ ប៉ុន្តែដោយសារតែព្រឹត្តិការណ៍នេះ យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការនិយាយកុហកប្រវត្តិសាស្ត្ររបស់វិមានក្រឹមឡាំង នៅថ្ងៃនេះ»។

រុស្ស៊ីបានបើកប្រតិបត្តិការវាយលុករយៈពេល ៣ឆ្នាំ លើអ៊ុយក្រែន ដោយចាត់ទុកថា ជាការប្រយុទ្ធប្រឆាំងនឹង «ពួកណាហ្ស៊ីនិយម» ហើយបានបញ្ជូនកេរ្តិ៍ដំណែលសម័យសង្គ្រាមរបស់ខ្លួន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសង្រ្គាមនេះ។ ប៉ុន្តែលោក Steinmeier បានបញ្ជាក់ថា៖ «សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន មិនមែនជាការបន្តនៃការប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសនិយមនោះទេ»។

លោកបានសង្កត់ធ្ងន់ថា៖ «សង្រ្គាមលុកលុយរបស់លោក (ប្រធានាធិបតី Vladimir) Putin ដែលជាយុទ្ធនាការប្រឆាំងនឹងប្រទេសសេរី និងប្រជាធិបតេយ្យ មិនមានអ្វីដូចគ្នានឹងការប្រយុទ្ធប្រឆាំងរបបផ្តាច់ការណាហ្ស៊ី ក្នុងសង្គ្រាមលោកលើកទី២ នោះឡើយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm