ក្នុងនាមជាមិត្តដែកថែប លោក Xi និងលោក Putin ប្តេជ្ញារួមគ្នាប្រឆាំងអាមេរិក និងលោកខាងលិច

2025/05/09 04:40:00 pm        73

លោកប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់មេដឹកនាំរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសទាំងពីរគួរតែជា"មិត្តដែកថែប" ខណៈមេដឹកនាំទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតថ្មីមួយ និងម៉ឺងម៉ាត់ ប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។

នៅឯកិច្ចពិភាក្សានៅវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានតាំងខ្លួនជាអ្នកការពារសណ្តាប់ធ្នាប់ពិភពលោកថ្មី លែងត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិកទៀតហើយ។  

នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏វែងមួយ មេដឹកនាំមហាអំណាចទាំងពីរបាននិយាយថា លោកទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងយោធា និងពង្រឹងការសម្របសម្រួល ដើម្បីប្រឆាំងដាច់ខាតចំពោះផ្លូវរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ការរីកចម្រើនរបស់ប្រទេសរុស្ស៊ី និងចិន។   

ប្រទេសទាំងពីរបាននិយាយថា ជម្លោះអ៊ុយក្រែនអាចដោះស្រាយបាន ដោយគ្រាន់តែជម្រះចេញ"ប្រភពដើមហេតុ" របស់វា ជាឃ្លាដែលរុស្ស៊ីបានប្រើជាញឹកញាប់នៅពេលប្រកែកថាខ្លួនត្រូវបង្ខំឱ្យធ្វើសង្រ្គាមដើម្បីទប់ស្កាត់ការរំពឹងទុករបស់អ៊ុយក្រែនចូលរួមជាសមាជិកភាពសម្ព័ន្ធយោធាណាតូ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចនិយាយថា នោះជាលេសមិនពិតសម្រាប់អ្វីដែលគេហៅថាការឈ្លានពានតាមបែបអធិរាជ។

សេចក្តីថ្លែងការណ៍រួមក៏បាននិយាយផងដែរថា រុស្ស៊ី និងចិន មានបំណងដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm