អាមេរិក និងអង់គ្លេស សាទរកិច្ចព្រមព្រៀងពាណិជ្ជកម្មមានកម្រិតថ្មី ប៉ុន្តែពន្ធមូលដ្ឋាន ១០% នៅតែមាន

2025/05/09 09:47:21 am        53

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមានកម្រិតថ្មីមួយ ដែលនៅតែរក្សាទុកពន្ធមូលដ្ឋាន ១០% របស់លោក Trump លើការនាំចេញរបស់អង់គ្លេស ដោយពង្រីកការចូលប្រើប្រាស់កសិកម្មតិចតួចប៉ុណ្ណោះសម្រាប់ប្រទេសទាំងពីរ និងកាត់បន្ថយពន្ធហាមឃាត់របស់សហរដ្ឋអាមេរិក លើការនាំចេញរថយន្តរបស់អង់គ្លេស។

កិច្ចព្រមព្រៀង "លក្ខខណ្ឌទូទៅ" មួយនេះគឺជាកិច្ចព្រមព្រៀងដំបូងនៃការបញ្ចុះតម្លៃពន្ធជាច្រើន ដែលលោក Trump រំពឹងថានឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីការកែប្រែប្រព័ន្ធពាណិជ្ជកម្មសកលជាមួយនឹងពន្ធនាំចូលថ្មីៗដ៏ខ្ពស់របស់លោក ក្នុងបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មទំនិញរបស់អាមេរិកចំនួន ១,២សែនកោដិដុល្លារ។

លោក Trump បានសាទរកិច្ចព្រមព្រៀងនេះនៅក្នុងការិយាល័យ Oval Office ជាមួយនឹងលោក Starmer តាមកិច្ចសន្ទនាទូរសព្ទ ខណៈមេដឹកនាំទាំងពីរបានហៅផែនការនេះថាជា "កិច្ចព្រមព្រៀងទម្លាយភាពជាប់គាំង" ដែលកាត់បន្ថយពន្ធជាមធ្យមរបស់អង់គ្លេស លើទំនិញអាមេរិក មកត្រឹម ១,៨ ពីតួលេខ ៥,១% ពីមុន ប៉ុន្តែនៅរក្សាការយកពន្ធ ១០% របស់អាមេរិក លើទំនិញអង់គ្លេស។

រហូតមកដល់ពេលនេះ ការនាំចូលភាគច្រើនពីចក្រភពអង់គ្លេស ទៅអាមេរិក បានប្រឈមពន្ធ ១០% ហើយអង់គ្លេស ក៏ដូចជាប្រទេសដទៃទៀតដែរ គឺបានរងពន្ធ ២៥% លើការនាំចេញដែកថែប និងអាលុយមីញ៉ូមទៅអាមេរិក ព្រមទាំងពន្ធ ២៥% ផ្សេងទៀតលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត។ នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ ពន្ធរបស់អាមេរិកលើទំនិញរបស់អង់គ្លេស នឹងត្រូវបានកំណត់ឱ្យនៅ ១០% ដដែល ខណៈពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អង់គ្លេសទៅកាន់អាមេរិក នឹងត្រូវកាត់បន្ថយមកស្មើសូន្យ។

ក្រុមធុរកិច្ចអង់គ្លេស-អាមេរិក បានសម្តែងការខកចិត្តដែលកិច្ចព្រមព្រៀងនេះនៅតែទុកពន្ធ ១០% របស់លោក Trump សម្រាប់ផលិតផលជាច្រើន រួមទាំងរថយន្ត ដែលជាការបង្កើនថ្លៃដើមសម្រាប់អ្នកនាំចេញចក្រភពអង់គ្លេស៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ាគីស្ថាន ដុតទង់ជាតិឥណ្ឌា និងរូបសំណាករបស់លោកModi
2025/05/10 12:33:17 pm        1
សម្តេចប៉ាប ឡេអូ ទី១៤ ប្រឈមការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅព្រះវិហារកាតូលិកអាមេរិក
2025/05/10 12:18:40 pm        1
លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហយាត្រាសង្គ្រាមលោកលើកទី២
2025/05/10 11:12:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ាគីស្ថាន ដុតទង់ជាតិឥណ្ឌា និងរូបសំណាករបស់លោកModi

2025/05/10 12:33:17 pm
​ថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារកម្ពុជា​ចេញទៅចរចា​ជាមួយ​អាមេរិក​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម និងបញ្ហាពន្ធទំនិញ
2025/05/10 12:30:56 pm
​សម្តេចប៉ាប ឡេអូ ទី១៤ ប្រឈមការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅព្រះវិហារកាតូលិកអាមេរិក
2025/05/10 12:18:40 pm
​ស្នងការរាជធានី បន្តផ្ដល់រង្វាន់លើកទឹកចិត្តដល់នគរបាលខណ្ឌក្រោយស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​​ចំនួ​ន២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បិត្តជនបរទេស
2025/05/10 12:11:38 pm
​លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហយាត្រាសង្គ្រាមលោកលើកទី២
2025/05/10 11:12:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/10 02:04:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am