ភាពតានតឹងឥណ្ឌា-ប៉ាគីស្ថាន កើនឡើង ខណៈភាគីទាំងពីរចោទដាក់គ្នាក្រោយការវាយប្រហារសម្លាប់មនុស្សជាង៣០នាក់

2025/05/09 05:00:27 pm        130

យោធាប៉ាគីស្ថានបាននិយាយថា ឥណ្ឌាបានវាយប្រហារដោយយានដ្រូនចូលទៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បណ្ដាលឱ្យទាហានបួននាក់រងរបួស ចំណែកប្រទេសឥណ្ឌាវិញបានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនពីបទប៉ុនប៉ងវាយប្រហារមកលើឥណ្ឌា ខណៈភាពតានតឹងបានកើនឡើងរវាងគូប្រជែងមានអាវុធនុយក្លេអ៊ែរទាំងពីរ។  

ឥណ្ឌាបានទទួលស្គាល់ថាខ្លួនបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់ប៉ាគីស្ថាន ហើយទីក្រុងអ៊ីស្លាម៉ាបាត(Islamabad) បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង។ឥណ្ឌាបាននិយាយថា ខ្លួនបានកម្ចាត់ការប៉ុនប៉ងរបស់ប៉ាគីស្ថានក្នុងការវាយប្រហារគោលដៅយោធា។ យ៉ាងណាគេមិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងអស់នោះបានទេ។

យោងតាមមន្ត្រីប៉ាគីស្ថានបាននិយាយថា ការវាយបកទៅវិញទៅមកនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីលរបស់ឥណ្ឌាបានវាយប្រហារទីតាំងជាច្រើនក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ជនស៊ីវិល៣១នាក់។ទីក្រុង New Delhi ឯណោះបាននិយាយថា ខ្លួនកំពុងសងសឹកបន្ទាប់ពីខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស២៦នាក់ ដែលភាគច្រើនជាអ្នកទេសចរហិណ្ឌូ នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុន។ ឥណ្ឌាចោទប៉ាគីស្ថានថានៅពីក្រោយការវាយប្រហារនេះ ដែលទីក្រុងអ៊ីស្លាម៉ាបាត បានទាត់ចោល។ 

ភាគីទាំងពីរក៏បានបាញ់ប្រហារដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានៅទូទាំងព្រំដែនប្រទេសទាំងពីរក្នុងតំបន់ជម្លោះ Kashmir ផងដែរ ហើយប៉ាគីស្ថានបានអះអាងថាខ្លួនបានសម្លាប់ទាហានឥណ្ឌាជាច្រើននាក់ ដែលការអះអាងនេះពុំមានការបញ្ជាក់ពីប្រទេសឥណ្ឌាទេ។

លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាសងសឹកចំពោះការស្លាប់ពលរដ្ឋរបស់ខ្លួនក្នុងការវាយប្រហារដោយមីស៊ីលពីប្រទេសឥណ្ឌា ដោយបង្កើនក្ដីបារម្ភថាប្រទេសទាំងពីរអាចដើរចូលក្នុងជម្លោះពេញបន្ទុកបន្ថែមទៀត។មេដឹកនាំមកពីប្រទេសទាំងពីរប្រឈមនឹងសម្ពាធសាធារណៈកាន់តែខ្លាំងឲ្យរក្សាការអត់ធ្មត់បន្ថយភាពតានតឹងខណៈភាគីជម្លោះទាំងពីរព្យាយាមបង្ហាញភាពរឹងមាំ ស្វែងរកការសងសឹក និងវោហារសាស្ត្រដ៏ក្តៅគគុក ព្រមទាំងការប្រកួតប្រជែងរកត្រូវរៀងខ្លួន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm