វ៉ាក់សាំង ៣០ម៉ឺនដូសបន្ថែម ជំនួយរបស់កូវ៉ាក់ បានមកដល់កម្ពុជា

2021/12/13 06:50:35 pm        389

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលផ្ដល់ដល់កម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដោយមានការទទួលពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រួមទាំងតំណាងអង្គការអន្តរជាតិមួយចំនួនទៀត ។

វ៉ាក់សាំងទាំង៣០ម៉ឺនដូសនេះ នឹងយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបង្ការជំងឺកូវីដ-១៩ ខណៈកម្ពុជា​បានទទួលនូវវ៉ាក់សាំងជាជំនួយកូវ៉ាក់​ ជាបន្តបន្ទាប់ ហើយជាជំហ៊ានដំបូង គឺកម្ពុជា ទទួល​បាន​ពី​យន្តការនេះ ចំនួន៦.៦លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋ ។

ចំពោះវ៉ាក់សាំង ដែលកម្ពុជាទទួលបានតាមរយៈយន្តការកូវ៉ាក់នេះ គឺបានជិត៣លានដូស ហើយ ដែលជា​ប្រភេទវ៉ាក់សាំងផ្សេងៗគ្នា ​ក្នុងនោះ មានវ៉ា់ក់សាំងស៊ីណូវ៉ាក់ អាស្ត្រាសេននីកា ម៉ូឌើនណា ចន់សុន ចន់សុន និងប្រភេទមួយចំនួនទៀត ។

សម្រាប់វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាទទួលបាន ទាំងពីយន្តការកូវ៉ាក់ ជំនួយផ្សេងៗ និងការ​បញ្ជា​ទិញ សរុបចំនួនជាង ៤០លានដូស ខណៈមានប្រមាណ ៣០លានដូស បញ្ជាទិញពីប្រទេសចិន ។

គួរបញ្ជាក់ថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលបានចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋបានច្រើនជាងគេ ។ ដោយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមរបាយការណ៍​គណៈកម្មការ​ចំពោះកិច្ច ​កម្ពុជា​បានចាក់វ៉ាក់សាំងដល់ពលរដ្ឋ ​បានចំនួន៨៨,៧៦ភាគរយ ធៀប​នឹងប្រជាពលរដ្ឋសរុបចំនួន ១៦លាននាក់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm