មេដឹកនាំពិភពលោកអបអរ ខណៈបុរីវ៉ាទីកង់ មានប្រមុខដឹកនាំថ្មី ដាក់ព្រះនាមថា សម្តេចប៉ាប លីអូ ទី១៤

2025/05/09 06:34:53 pm        149

បណ្ដាមេដឹកនាំអន្តរជាតិ និងអ្នកគោរពសាសនារ៉ូម៉ាំងកាតូលិកនៅទូទាំងពិភពលោក បានសម្ដែងការអបអរសាទរ បន្ទាប់ពីសង្ឃនាយកកាតូលិក ព្រះនាម Robert Prevost ដែលជាសាសនទូតយូរមកហើយនៅអាមេរិកឡាទីន ត្រូវបានជ្រើសរើសយ៉ាងគួរឱ្យភ្ញាក់ផ្អើលឱ្យធ្វើជាប្រមុខដឹកនាំថ្មីនៃព្រះវិហារកាតូលិក បុរីវ៉ាទីកង់ កាលពីថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) សប្ដាហ៍នេះ ដោយបានក្លាយជាសម្តេចប៉ាបមកពីសហរដ្ឋអាមេរិកដំបូងគេ ហើយដាក់ព្រះនាមថា សម្ដេចប៉ាប លីអូ ទី១៤ (Leo XIV)។

សម្ដេចប៉ាប លីអូ បានបង្ហាញព្រះភ័ក្រ្តលើរានហាលកណ្តាលនៃព្រះវិហារ St. Peter's បន្ទាប់ពីផ្សែងពណ៌សបានហុយចេញពីបំពង់ផ្សែងនៅលើវិហារ Sistine Chapel ដែលបញ្ជាក់ថា មន្រ្តីសង្ឈកាតូលិកបោះឆ្នោតទាំង ១៣៣អង្គ បានជ្រើសរើសទ្រង់ជាអ្នកស្នងតំណែងរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស ដែលបានសោយទិវង្គត់កាលពីខែមុន។

ទ្រង់បានមានបន្ទូលទៅកាន់ហ្វូងអ្នកគាំទ្រ ជាភាសាអ៊ីតាលីយ៉ាងស្ទាត់ជំនាញថា "សន្តិភាពនៅជាមួយអ្នកទាំងអស់គ្នា" រួចទ្រង់ក៏មានបន្ទូលជាភាសាអេស្ប៉ាញខ្លីៗ ប៉ុន្តែព្រះអង្គមិនមានបន្ទូលអ្វីជាភាសាអង់គ្លេសឡើយ។ សម្ដេចប៉ាបអង្គថ្មីនេះព្រះជន្ម ៦៩ព្រះវស្សា និងមានដើមកំណើតនៅក្រុង Chicago របស់អាមេរិក ហើយចំណាយពេលភាគច្រើនជាសាសនទូតនៅប៉េរូ និងមានសញ្ជាតិពីរប៉េរូ-អាមេរិក។

មេដឹកនាំជាច្រើន និងសាសនិកកាតូលិកមកពីជុំវិញពិភពលោក រួមទាំងប៉េរ៉ូ ហ្វីលីពីន បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ក្រិក រុស្ស៊ី បារាំង និងជាច្រើនផ្សេងទៀត ជាពិសេសនៅសហរដ្ឋអាមេរិក បានត្រេកអរដែលបុរីវ៉ាទីកង់ មានប្រមុខដឹកនាំថ្មី ដោយលោកប្រធានាធិបតីអាមេរិក Donald Trump បានបានចេញសារអបអរសាទរភ្លាមៗ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm