ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង អំពាវនាវ​ឲ្យ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ និង​លេង​កីឡា​

2021/12/13 06:53:11 pm        495

​​កីឡា​រាំ​៖ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន និង​ប្រជាពលរដ្ឋចូលរួម​គាំទ្រ​ដល់​វិស័យ​កីឡា និង​លេង​កីឡា​ទាំងអស់គ្នា ដើម្បី​រួមចំណែក​ឆ្ពោះទៅរក​ភាពជោគជ័យក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការ​ថ្លែង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ ក្រោយ​ដំណើការ​ប្រកួត​រយៈពេល ១​ថ្ងៃ​ពេញនៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន។ ក្នុងឱកាស​នោះក៏មាន​ការចូលរួម​ពី​លោកជំទាវ ឆៃ ច័ន្ទ​រិ​ទ្ធិ​សូលី​ដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោកជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ផងដែរ។​ ​ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ថា ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កីឡា​កម្ពុជា​រីកចម្រើនពិសេស​កីឡា​រាំ ឯកឧត្តម​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជនចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី សម្ភារៈ និង​ថវិកា។ រីឯ​ប្រជាពលរដ្ឋត្រូវ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​កូន​ខ្លួន​ចូល​លេង​កីឡា ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិក្រោម​ពាក្យស្លោក «​យើង​នាំគ្នា​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ទាំងអស់គ្នា​»។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​បាន​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីគប្បី​ខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ប្រកួតប្រជែង និង​មេដាយ​មក​ជូន​ជាតិ ហើយ​ធ្វើ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែច្បាស់​។​ ​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះមាន​ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចូលរួម​សរុប​ចំនួន ៥០​នាក់មកពី ៦​ក្លិប ប្រកួត​លើ​វិញ្ញាសា​រាំ​អន្តរជាតិចំនួន ​២៣ ​ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាដើម្បី​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​ឆ្នើម និង​ធនធាន​បន្ដវេនសម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm