ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ​ផ្តល់អាវអ្នកគាំទ្រ​ជូនដល់​ចាស់ព្រឹទ្ធាចារ្យ ​៣រូប និងថវិកាមួយចំនួន

2025/05/09 06:55:42 pm        517

តាមរយៈ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់​ព្រះខ័នរាជ​ស្វាយ​រៀង​តំណាង​ឯកឧត្តម ​ ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានផ្តល់​អាវ​អ្នក​គាំទ្រ​ជូន​ដល់​ព្រឹទ្ធា​ចារ្យ ៣រូប គឺលោក អុំ សួន លោកគ្រូ មាំង និងលោកគ្រូ ប៉ែន ផាត និង​ផ្តល់ថវិកាសម្រាប់​ចូលរួម​ទស្សនា​​​កា​រប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ​រវាង​ព្រះខ័ន​រាជ​​ស្វាយរៀង ជាមួយក្រុម FK Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរត​ក​តេជោ។

លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រាប់ឲ្យដឹងថា ឯកឧត្ត ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានផ្តល់អាវអ្នកគាំទ្រម្នាក់ៗអាវចំនួន ២ ជូនដល់ព្រឹទ្ធាចារ្យ ៣រូប និងថវិកាចំនួន ២ សែនរៀលក្នុងមួយនាក់។ លោក​ប្រធាន​ក្លឹប​តែង​តែ​យក​ចិត្ត​ទុកដាក់ចំពោះចាស់ព្រឹទ្ធាចារ្យកីឡាបាល់ទាត់ និងជាការចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​អភិឌ្ឍន​វិស័យកីឡាបាល់ទាត់កម្ពុជា។

លោកនាយកបច្ចេកទេសបានបន្តថា ការខិតខំប្រឹងប្រែងលោកប្រធានទំាងចិត្ត កាយ និង​ទំាង​ថវិ​កា​បាន​ជូនឲ្យក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះយ៉ាងអស្ចារ្យកម្រិតជាតិ និង​អន្តរជាតិ ជាពិសេសក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គ្រងតំណែង ជើងឯក នៃព្រឹតិ្តការណ៍​កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៤/២៥ “Cambodian Premier League 2024/25” ។

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ព្រះខ័ន​រាជ​ស្វាយ​រៀង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​កា​រ​ប្រកួតជាមួយក្រុមបាល់ទាត់ FK Arkadag ក្នុងព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀតសម្រាប់ក្លឹប និងប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm