រុស្ស៊ី កំពុងសាងសង់មូលដ្ឋានផលិតគ្រឿងផ្ទុះដ៏ធំថ្មីមួយ ខណៈសង្គ្រាមអ៊ុយក្រែន បន្តអូសបន្លាយ

2025/05/09 12:28:13 pm        69

រុស្សី កំពុងធ្វើការពង្រីករោងចក្រដ៏ធំមួយនៅតំបន់ដាច់ស្រយាលស៊ីបេរី ដើម្បីបង្កើនការផលិតគ្រឿងផ្ទុះដ៏មានកម្លាំងខ្លាំងក្លា ដែលប្រើក្នុងគ្រាប់កាំភ្លើងធំ និងគ្រាប់បែកផ្សេងទៀតក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលជម្លោះនៅតែបន្តអូសបន្លាយ នេះបើតាមការពិនិត្យឡើងវិញរបស់សារព័ត៌មានរ៉យទ័រ លើឯកសាររដ្ឋដែលមានជាសាធារណៈ និងរូបភាពផ្កាយរណប។

សមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការអាចប្រមូលផ្តុំគ្រាប់ផ្លោងច្រើនជាងអ៊ុយក្រែន បានដើរតួយ៉ាងសំខាន់នៅក្នុងសមរភូមិជោគជ័យរបស់រុស្ស៊ី អំឡុងពេលជម្លោះ ដែលភាគច្រើនប្រយុទ្ធដោយប្រើកាំភ្លើងធំ និងយានដ្រូន។ ទោះយ៉ាងនេះក្ដី ទីក្រុងមូស្គូ នៅតែត្រូវការនាំចូលគ្រាប់ផ្លោងក្នុងបរិមាណដ៏ច្រើនពីកូរ៉េខាងជើង ហើយឃ្លាំងស្តុកអាវុធរបស់ខ្លួនកំពុងធ្លាក់ចុះ នេះបើយោងតាមសហរដ្ឋអាមេរិក និងអ៊ុយក្រែន។

ក្រុមអ្នកវិភាគវិស័យការពារជាតិបាននិយាយថា គ្រឿងផ្ទុះបន្ថែមដែលរំពឹងទុកពីគម្រោងថ្មីនេះ អាចជួយបង្កើនកម្លាំងភ្លើងរបស់ទីក្រុងមូស្គូយ៉ាងសំខាន់ នៅពេលអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានកំពុងបង្កើនការផលិតអាវុធ ដែលចាំបាច់ដើម្បីរារាំងការវាយរុលក្នុងសមរភូមិរបស់រុស្ស៊ី។

ព័ត៌មានអំពីរោងចក្រគ្រឿងផ្ទុះនេះ បានកើតឡើងនៅពេលដែលរុស្ស៊ី បាននិងកំពុងវាយលុកអ៊ុយក្រែន ដោយការវាយប្រហារកាំភ្លើងធំ មីស៊ីល និងយានដ្រូន ហើយខណៈដែលលោកប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ដែលបានចាប់ផ្តើមជាមួយនឹងប្រតិបត្តិការយោធាទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

គួរឱ្យដឹងថា ឯកសារបានបង្ហាញថាខ្សែសង្វាក់ផលិតកម្មថ្មីរបស់រុស្ស៊ីនេះ កំពុងត្រូវបានសាងសង់នៅរោងចក្រ ដែលគ្រប់គ្រងដោយក្រុមហ៊ុនការពាររបស់រដ្ឋ ឈ្មោះ Ya. M. Sverdlov ដែលជាក្រុមហ៊ុនផលិតគ្រឿងផ្ទុះថ្នាក់យោធាដ៏ធំរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហយាត្រាសង្គ្រាមលោកលើកទី២
2025/05/10 11:12:03 am        1
អ៊ីស្រាអែល នឹងមិនពាក់ព័ន្ធក្នុងការចែកចាយស្បៀងនៅហ្កាហ្សាក្រោមគម្រោងជំនួយរបស់អាមេរិកទេ
2025/05/10 10:55:28 am        1
អាមេរិក និងចិន ត្រៀមសម្រាប់កិច្ចចរចាពាណិជ្ជកម្ម ខណៈលោក Trump បង្ហើបពីកាកាត់បន្ថយការដំឡើងពន្ធ
2025/05/10 10:17:14 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកPutin សាទរកងទ័ពប្រយុទ្ធនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តចូលរួមក្បួនព្យុហយាត្រាសង្គ្រាមលោកលើកទី២

2025/05/10 11:12:03 am
​អ៊ីស្រាអែល នឹងមិនពាក់ព័ន្ធក្នុងការចែកចាយស្បៀងនៅហ្កាហ្សាក្រោមគម្រោងជំនួយរបស់អាមេរិកទេ
2025/05/10 10:55:28 am
​ពិព័រណ៍ការងារនិងមគ្គទេសក៍អាជីព ផ្តល់នូវឱកាសការងារ និងគន្លឹះសំខាន់ៗ​ដើម្បីស្វែងរក​ការងារ​ប្រកបដោយប្រសិទ្ធភាព
2025/05/10 10:36:52 am
​អាមេរិក និងចិន ត្រៀមសម្រាប់កិច្ចចរចាពាណិជ្ជកម្ម ខណៈលោក Trump បង្ហើបពីកាកាត់បន្ថយការដំឡើងពន្ធ
2025/05/10 10:17:14 am
​ប៉ាគីស្ថាន បើកប្រតិបត្តិការសងសឹកបន្ទាប់ពីបាននិយាយថា មីស៊ីលឥណ្ឌា វាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួនបីកន្លែង
2025/05/10 09:04:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/10 02:04:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/08 09:23:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am