ចិននិយាយថា ខ្លួនមានទំនុកចិត្តពេញលេញលើសមត្ថភាព ក្នុងការគ្រប់គ្រងបញ្ហាពាណិជ្ជកម្មរបស់អាមេរិក

2025/05/09 09:41:02 pm        397

អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Hua Chunying បាននិយាយនៅថ្ងៃសុក្រនេះ មួយថ្ងៃមុនពេលមន្ត្រីនៃភាគីទាំងពីរ ត្រូវបានកំណត់ទៅជួបនៅប្រទេសស្វ៊ីស ដើម្បីពិភាក្សាអំពីពន្ធគយ ដែលពួកគេបានដាក់គ្នាទៅវិញទៅមកថា ប្រទេសចិន មានទំនុកចិត្តយ៉ាងពេញលេញលើសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងបញ្ហាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ 

លោកស្រី Hua បានថ្លែងប្រាប់អ្នកយកព័ត៌មានមួយក្រុមនៅសាលាមធ្យមមួយ ក្នុងសង្កាត់ជនបទ នៅភាគនិរតីនៃប្រទេសចិនថា៖«យើងគ្មានការភ័យខ្លាចទេ» ដោយបន្ថែមថា គោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលសហរដ្ឋអាមេរិក មិនអាចទ្រទ្រង់បានយូរទេ។

កិច្ចពិភាក្សាចុងសប្តាហ៍ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អាមេរិក និងចិន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយសង្រ្គាមពាណិជ្ជកម្ម ដែលបានរំខានដល់សេដ្ឋកិច្ចពិភពលោក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធរបស់សហរដ្ឋអាមេរិកលើទីក្រុងប៉េកាំងចំនួន ១៤៥%ទំនងជានឹងធ្លាក់ចុះ។

លោកស្រី Hua បាននិយាយក្នុងអំឡុងពេលធ្វើដំណើរ ដែលរៀបចំដោយទីក្រុងប៉េកាំង ទៅកាន់ស្រុក Malipo ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកសាងសេដ្ឋកិច្ចជនបទថា៖«យើងមានទំនុកចិត្តយ៉ាងពេញលេញ»។

«យើងមិនចង់បានសង្រ្គាមប្រភេទណាមួយ ជាមួយប្រទេសណាមួយទេ ប៉ុន្តែយើងត្រូវប្រឈមមុខនឹងការពិត។ ដូចដែលអ្នកបានឃើញហើយ ប្រជាជនមានទំនុកចិត្តពេញលេញលើសមត្ថភាពរបស់យើង ក្នុងការជម្នះរាល់ការលំបាកទាំងអស់»។

ពន្ធគយរបស់លោក ត្រាំ លើដៃគូពាណិជ្ជកម្មជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងប្រទេសចិន កំពុងតែមានទម្ងន់កាន់តែខ្លាំង ទៅលើសេដ្ឋកិច្ចពិភពលោក ដែលអស់រយៈពេលជាច្រើនទសវត្សរ៍ បានទទួលផលប្រយោជន៍ពីពាណិជ្ជកម្មសេរី ដែលអាចព្យាករបាន។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm