ក្តីសង្ឃឹមផ្អាកសង្រ្គាមពាណិជ្ជកម្មកើតមាន ខណៈចិន និងអាមេរិកត្រៀមចូលរួមជំនួបនៅចុងសប្តាហ៍នេះ

2025/05/09 10:21:11 pm        56

ចិន និងសហរដ្ឋអាមេរិកត្រៀមចូលរួមកិច្ចប្រជុំពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយលោកប្រធានាធិបតី Donald Trump បានលើកឡើងពីក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀង ដើម្បីកាត់បន្ថយការដំឡើងពន្ធខ្ពស់កប់ពពករបស់អាមេរិកលើទំនិញចិន ។

លោក Trumpបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកមិនអាចទទួលយកការកើនឡើងកម្រិតពន្ធខ្ពស់ជាងនេះនោះទេ ។ វាមានកម្រិត ១៤៥ភាគរយទៅហើយ ដូច្នេះពួកយើងដឹងថា វានឹងត្រូវធ្លាក់ចុះ ។ លោកថា ជំនួបនៅចុងសប្តាហ៍នេះ នឹងមានសារៈសំខាន់ខ្លាំង ហើយលោកមានទំនុកចិត្តថា ចិនចង់បង្កើតកិច្ចព្រមព្រៀង ។

សេចក្តីអត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងនៅសេតវិមាន ខណៈការប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងអាមេរិក និងចក្រភពអង់គ្លេស ដែលតំណាងឲ្យសញ្ញាចុងក្រោយបំផុតនៃការបន្ទន់ជំហររវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ដែលកំពុងជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាលើពន្ធ និងពាណិជ្ជកម្ម ។ 

គួរឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ អាមេរិក និងចិន បានប្រកាសថា ពួកគេនឹងបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកាន់ប្រទេសស្វីស សម្រាប់កិច្ចពិភាក្សានៅថ្ងៃសៅរ៍ស្អែកនេះ។

ការដំឡើងពន្ធរបស់លោក Trump បង្កឲ្យមានការសងសឹកគ្នាទៅវិញទៅមកជាមួយទីក្រុងប៉េកាំង ដែលបានដំឡើងពន្ធដល់កម្រិត ១២៥ភាគរយលើទំនិញសហរដ្ឋអាមេរិក ។ ប៉ុន្តែតួលេខចេញនៅថ្ងៃសុក្រនេះ បង្ហាញផលប៉ះពាល់តិតតួចប៉ុណ្ណោះលើពាណិជ្ជកម្មរបស់ចិន ។

ការនាំចេញរបស់ចិន ហក់ឡើងខ្ពស់ជាង ៨ភាគរយនៅក្នុងខែមេសា ឬច្រើនជាង ៤ដងនៃចំនួន ព្យាករដោយក្រុមអ្នកវិភាគ ។

ថ្លែងនៅថ្ងៃតែមួយនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកស្រី Hua Chunyingនិយាយថា ចិនគ្មានការព្រួយបារម្ភនោះទេចំពោះសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងភាពចលាចលពាណិជ្ជកម្ម ។

លោកស្រីបន្តថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ពុំត្រូវបានទ្រទ្រង់នោះទេ ក្នុងនោះពលរដ្ឋសាមញ្ញរបស់អាមេរិក បានរងគ្រោះរួចទៅហើយដោយសារផលប៉ះពាល់ពីការដំឡើងពន្ធ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm