កំពង់ចាម ៖ អាជ្ញាធរស្រុកកោះសូទិនចុះទប់ស្កាត់ករណីប្រជាពលរដ្ឋក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ នាំគ្នារំលោភយកដីសាធារណៈរដ្ឋមកធ្វេីកម្មសិទ្ធិ។
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន តំណាងលោក យី វណ្ណៈ អភិបាលស្រុកសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរឃុំ ចុះពិនិត្យផ្ទាល់ និងដោះស្រាយការដណ្តើមដីសាធារណៈយកមកគ្រប់គ្រង ខណៈដីដែលរំលោភនេះជាដីព្រែក បឹងឈើពុក នៅតាមបណ្តោយផ្លូវបេតុងភូមិដំណាក់ព្រីងកើតជាប់ព្រុំប្រទល់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុក ស្នេី និងអំពាវនាវសូមកុំអោយប្រជាពលរដ្ឋដណ្តើមដីសាធារណៈនេះបន្តទៀត។
លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិនបានបញ្ជាក់ឲ្យដឹងទៀតថា ដីដែលជាប់ផ្លូវបណ្តោយផ្លូវបេតុងភូមិដំណាក់ព្រីងកើតជាប់ព្រុំប្រទល់ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំនេះគឺសុទ្ធសឹងជាដីចំនីដែនបឹង ដែលកាន់កាប់ដោយជលផល ហេីយប្រជាពលរដ្ឋរំលោភពីកន្លងមកពុំមានប្លង់ឯកសារត្រឹមត្រូវឡេីយ។ ដូច្នោះដេីម្បីថែរក្សា និងទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋដណ្តេីមគ្នា យកមកធ្វេីអាស្រ័យឬធ្វេីកម្មសិទ្ធិបានទៀតនោះ រដ្ឋបាលស្រុករួមអាជ្ញាធរឃុំ នឹងចាត់វិធានការចំពោះបុគ្គលដែលរំលោភយក ដោយអនុវត្តន៍តាមផ្លូវច្បាប់ប្រសិនបេីមានការប្រព្រឹត្តបន្តទៀត៕




