យោធាប៉ាគីស្ថានចោទឥណ្ឌាថា បានប្រតិដ្ឋរឿងឡើង អំពីការវាយប្រហារលើគោលដៅយោធា

2025/05/09 10:51:10 pm        63

យោធាប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែឧសភា) បានចោទប្រកាន់ប្រទេសឥណ្ឌាពីបទ «ប្រតិដ្ឋរឿងឡើង» បន្ទាប់ពីមានការចោទប្រកាន់ថា ប៉ាគីស្ថាន បានបើកការវាយប្រហារ ដោយយានដ្រូន និងមីស៊ីលលើប៉ុស្តិ៍យោធា នៅទូទាំងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

ប៉ាគីស្ថានបានបដិសេធថា ខ្លួនមិនបានបើកការវាយប្រហារណាមួយលើឥណ្ឌានោះទេ កាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកនាំពាក្យយោធាជាន់ខ្ពស់ បានហៅការវាយប្រហារយានដ្រូនរបស់ឥណ្ឌាថា ជា «ការការពារខ្មោច»។

អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោក Ahmed Sharif Chaudhry បាននិយាយថា៖ «ឥណ្ឌាបានបង្កើតការឃោសនាបំផ្លើស តាំងពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍) អំពីការវាយប្រហាររបស់ប៉ាគីស្ថានលើទីតាំងចំនួន ១៥កន្លែង»។

លោកបានបន្ថែមថា៖ «វាជារឿងដ៏ចម្លែក និងប្រតិដ្ឋឡើង។ ខ្ញុំនឹងសួរសំណួរ ២-៣ អំពីរឿងនេះ។ សំណួរទី១ គឺពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌា និងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេ តើពួកគេរស់នៅក្នុងសតវត្សរ៍ទី១៨ ឬសតវត្សរ៍ទី២១ មែនទេ? ពីព្រោះនៅក្នុងសតវត្សរ៍ទី២១ រាល់គ្រាប់ផ្លោងទាំងអស់ បានបន្សល់ទុកនូវដានឌីជីថល និងហត្ថលេខា»។ យោងតាមសារព័ត៌មានប៉ាគីស្ថាន Dawn អ្នកនាំពាក្យយោធារូបនេះបានបង្ហាញរូបភាពនៃបំណែកយានដ្រូន អំឡុងសន្និសីទសារព័ត៌មាន។ លោកបានបញ្ជាក់ថា កម្ទេចកម្ទី និងយានដ្រូនដែលត្រូវបានបាញ់ធ្លាក់ កំពុងត្រូវបានប្រមូលពីទីតាំងជាច្រើន។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៤៨នាក់ ត្រូវបានសម្លាប់នៅសងខាងព្រំដែននៃប្រទេសទាំង២ ចាប់តាំងពីឥណ្ឌាបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធ ដែលខ្លួនបាននិយាយថា បានកំណត់គោលដៅលើ «ជំរុំភេរវករ» ដែលបង្កឲ្យមានអំពើហិង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ រវាងប្រទេសជិតខាងអាស៊ីខាងត្បូង។ ភាគច្រើននៃអ្នកស្លាប់ និងរបួស គឺនៅប៉ាគីស្ថាន ជាកន្លែងដែលអាជ្ញាធរបានប្រាប់ថា យ៉ាងហោចណាស់មនុស្ស ៣២នាក់ បានបាត់បង់ជីវិត ក្នុងនោះមានកុមារ ១២នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm