អង់គ្លេសដាក់ទណ្ឌកម្មនាវាដឹកប្រេងរុស្ស៊ី ១០០គ្រឿង ខណៈមេដឹកនាំអឺរ៉ុបខាងជើងជួបប្រជុំនៅន័រវែស

2025/05/09 11:19:20 pm        81

ប្រទេសអង់គ្លេសនឹងដាក់ទណ្ឌកម្មនាវាដឹកប្រេងរហូតដល់ទៅ ១០០គ្រឿង ជាអ្វីដែលគេហៅថា កងនាវាស្រមោលរបស់រុស្ស៊ី ដោយប្រឹងប្រែងបង្កើនសម្ពាធលើទីក្រុងមូស្គូ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈដែលមេដឹកនាំមកពីសម្ព័ន្ធមិត្តសន្តិសុខរួម (JEF) ជួបប្រជុំគ្នានៅប្រទេសន័រវែស នាថ្ងៃសុក្រ (ទី៩ ខែឧសភា)។

អង់គ្លេសបានឲ្យដឹងថា នាវាទាំងនោះបានដឹកទំនិញដែលមានតម្លៃជាង ២៤ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពីដើមឆ្នាំ២០២៤ មក ដោយនាវាមួយចំនួនក៏ពាក់ព័ន្ធនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា ទណ្ឌកម្មនេះនឹងតំណាងឲ្យកញ្ចប់វិធានការដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ប្រឆាំងនឹងកងនាវាស្រមោល។

យ៉ាងណាក្ដី ការិយាល័យនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ ប៉ុន្តែការដាក់ទណ្ឌកម្មស្រដៀងគ្នានេះពីមុន បានរឹតបន្តឹង ឬហាមឃាត់ការធ្វើនាវាចរណ៍នៃកងនាវាស្រមោល ក៏ដូចជាការចូលទៅកាន់កំពង់ផែអង់គ្លេសមួយចំនួនផងដែរ។ លោក Starmer នឹងប្រកាសអំពីវិធានការនេះ អំឡុងកិច្ចប្រជុំកំពូលនៃមេដឹកនាំ JEF នៅក្នុងទីក្រុង Oslo។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្រុមដែលដឹកនាំដោយអង់គ្លេសនៃបណ្តាប្រទេសអឺរ៉ុបខាងជើងចំនួន ១០ ក្នុងនោះរួមមានទាំងដាណឺម៉ាក ហូឡង់ ហ្វាំងឡង់ និងស៊ុយអែតផងដែរ ដើរតួជាជំនួយបន្ថែមដល់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈសម្ព័ន្ធភាពយោធាណាតូ (NATO)៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm