សេចក្តីថ្លែងការណ៍រុស្ស៊ី-ចិន៖ការប៉ុនប៉ងរបស់ណាតូក្នុងការពង្រីកនៅអាស៊ី បង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់

2025/05/09 11:53:09 pm        114

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងធ្វើប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយស្វែងរកការពង្រីកទីតាំងរបស់អង្គការណាតូនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី   ជីនពីង នៅទីក្រុងមូស្គូ។

សេចក្តីថ្លែងការណ៍ បានអះអាងថា៖«រុស្ស៊ី និងចិនសង្កេតឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការពង្រីកវត្តមានរបស់អង្គការណាតូ ជំរុញសម្ព័ន្ធប្លុកតូចចង្អៀត និងការចូលរួមបណ្តាប្រទេសក្នុងតំបន់ នៅក្នុងតំបន់យុទ្ធសាស្រ្ត «ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ពួកគេ មានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រទេសទាំងពីរ ក៏ចាត់ទុកថា ពុំអាចទទួលយកបាននូវការបង្កើតសម្ព័ន្ធភាពយោធាប្រឆាំងរុស្ស៊ី និងប្រឆាំងចិន ដែលរួមមានសមាសធាតុនុយក្លេអ៊ែរ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្រោមលេសនៃ «កិច្ចព្រមព្រៀងសន្ធិសញ្ញាការពារសម្ព័ន្ធ» និងការដាក់ប្រព័ន្ធការពារមីស៊ីល និងមីស៊ីលរយៈចម្ងាយមធ្យម និង  រយៈចម្ងាយខ្លីវាយប្រហារចេញពីដី ដែលគំរាមកំហែងដល់ស្ថិរភាពជាយុទ្ធសាស្ត្រ។ 

សេចក្តីថ្លែងការណ៍រួមនេះ បញ្ជាក់ពីការព្រួយបារម្ភរួមគ្នារបស់ពួកគេ ចំពោះសកម្មភាពដែលអាចបង្កើនភាពតានតឹង និងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពអធិបតេយ្យភាព និងការរក្សាសន្តិភាពក្នុងតំបន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm