ប៉ូឡូញ និងបារាំង នឹងពង្រឹងទំនាក់ទំនងការពារជាតិ ស្របពេលការគាំទ្ររបស់វ៉ាស៊ីនតោនមិនច្បាស់លាស់

2025/05/10 01:58:06 am        106


ប្រទេសបារាំង និងប៉ូឡូញ នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) នេះ នឹងចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងថាមពល ដែលជាសញ្ញានៃការបង្កើនសម្ព័ន្ធភាពសន្តិសុខ ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ស្របពេលមានក្ដីបារម្ភ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិរបស់អឺរ៉ុប។

ការចុះហត្ថលេខានេះកើតមានឡើងត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះបន្ទាប់ពីខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ហើយនៅថ្ងៃដែលទីក្រុងមូស្គូ កំពុងដើរព្យុហយាត្រាយោធាដ៏ធំមួយ ដែលមានការចូលរួមដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន មុនពេលធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីជួបជាមួយលោកប្រធានាធិបតី Emmanuel Macron នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់ថា សន្ធិសញ្ញានេះ នឹងរួមបញ្ចូលវិធានការផ្ដល់ជំនួយឲ្យគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារលើប្រទេសណាមួយ។

លោក Tusk បាននិយាយថា វាក៏បើកឱកាសឲ្យមានកិច្ចសហប្រតិបត្តិការ លើលទ្ធភាពនៃការពង្រីកឆ័ត្រការពារនុយក្លេអ៊ែររបស់បារាំង ដើម្បីជួយការពារប្រទេសប៉ូឡូញ។ លោកបានសង្កត់ធ្ងន់ថា៖ «តាមបទពិសោធន៍របស់ខ្ញុំ បទប្បញ្ញត្តិនៃសន្ធិសញ្ញានេះ គឺថ្មីពីទស្សនៈនៃសុវត្ថិភាពរបស់យើង»។

លោក Tusk បានបញ្ជាក់ថា៖ «តែទោះជាយ៉ាងណាក្ដី កតិកាសញ្ញានេះមិនមែនជា «ជម្រើសជំនួសផ្សេង» សម្រាប់ទំនាក់ទំនងរបស់ប៉ូឡូញជាមួយសហរដ្ឋអាមេរិកនោះទេ។ យើងត្រូវការទាំងអាមេរិក និងសហភាពអឺរ៉ុបដ៏រឹងមាំមួយ»៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm