លោក Scholz នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ព្រមាន​អំពី​ភាព​តានតឹង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន

2021/12/13 07:41:49 pm        390

​ប៉ូឡូញ​៖ អធិការបតី​ថ្មី​របស់​ប្រទេស​អាល្លឺម៉ង់លោក Olaf Scholz បាន​ស្ថិតនៅ​ទីក្រុង Warsaw កាល​ពី​ថ្ងៃអាទិត្យដើម្បី​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ូឡូញលោក Mateusz Morawiecki អំពី​ការ​ធ្វើ​អន្តោ​ប្រវេ​ស​ន៍​ ថាមពល បញ្ហា​សហភាព​អឺរ៉ុប និង​ភាព​តានតឹង​នៅ​ភាគ​ខាងកើត​ព្រំដែន​របស់​ប្លុក​នេះ​។

​លោក Olaf Scholz ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក Morawiecki ជាមួយ​នឹង​កង​កិត្តិយស​យោធានៅមុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ប្រទេស​ប៉ូឡូញ​។ វា​គឺជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក Scholz បន្ទាប់ពី​លោក​បាន​ស្បថ​ចូលកាន់​តំណែងជាមួយ​គណៈរដ្ឋមន្ត្រី​ចម្រុះ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម លោក Scholz បាន​ព្រមាន​ប្រទេស​រុស្ស៊ី​ជុំវិញ​ការ​បង្កើន​យោធា របស់​ខ្លួន​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន។​ ​លោក Scholz បាន​រិះគន់​ប្រធានាធិបតី​​បេឡា​រុសលោក Aleksander Lukaschenko លើ​ការធ្វើ​អន្តោ​ប្រវេ​ស​ន៍ បន្ទាប់ពី​កើតឡើង​ភាព​តានតឹងនៅ​ព្រំដែន​​បេឡា​រុស​-​ប៉ូឡូញ​។

​ប៉ូឡូញ និង​សហភាព​អឺរ៉ុប​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក Lukashenko កំពុង​បង្កើត​អស្ថិរភាព​ក្នុង​ប្លុក​នេះ ដោយ​ការ​ជំរុញឱ្យ​មាន​ការ​ធ្វើ​អន្តោ​ប្រវេ​ស​ន៍។ រដ្ឋាភិបាល​នៅ​ទីក្រុង Warsaw ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​កាន់​តែ​ខ្លាំង​ជាមួយ​គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័នប្រតិបត្តិរបស់​សហភាព​អឺរ៉ុប ដែល​កំពុង​ដកហូត​មូលនិធិ​សង្គ្រោះ​ជំងឺ​រាតត្បាត​ពី​ប្រទេស​ប៉ូឡូញ​។ លោក Scholz និងលោក Morawiecki បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគីដ៏​ស្មុគស្មាញ ក្រោម​រដ្ឋាភិបាល​ថ្មីរបស់​ប្រទេស​អាល្លឺម៉ង់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm