លោក Trump និយាយថា អត្រាពន្ធ ៨០ភាគរយ លើទំនិញរបស់ចិន «ទំនងសមរម្យ»

2025/05/10 02:54:01 am        152


ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី៩ ខែឧសភា) បាននិយាយថា ពន្ធ ៨០ភាគរយលើទំនិញរបស់ចិន «ទំនងជាសមរម្យ» ខណៈដែលក្រុមតំណាងនៃប្រទេសទាំង២ បានរៀបចំត្រៀមសម្រាប់កិច្ចពិភាក្សាចុងសប្តាហ៍ ដើម្បីទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងប្រមុខអ្នកចរចាពាណិជ្ជកម្ម លោក Jamieson Greer នឹងជួបជាមួយប្រមុខដឹកនាំសេដ្ឋកិច្ចរបស់ចិន លោក He Lifeng ក្នុងប្រទេសស្វីស សម្រាប់កិច្ចពិភាក្សា ដែលអាចជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ប្រទេសទាំង២។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងថា៖ «ចិនគួរតែបើកចំហទីផ្សាររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។ វានឹងល្អសម្រាប់ពួកគេ។ ការបិទទីផ្សារមិនដំណើរការទៀតទេ»។ លោក Trump បានបន្ថែមថា៖ «អត្រាពន្ធ ៨០ភាគរយលើប្រទេសចិន ទំនងជាសមរម្យ។ អាស្រ័យលើលោក Scott B (Scott Bessent)»។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា លោក Trump បានដំឡើងពន្ធលើការនាំចូលពីប្រទេសចិនដល់ទៅ ១៤៥ភាគរយ ដោយបូកបន្ថែមពីលើកម្រិតដែលលោកដាក់លើទំនិញជាច្រើនរបស់ចិន អំឡុងអាណត្តិដំបូងរបស់លោក និងបន្ថែមលើកាតព្វកិច្ចពន្ធដែលដាក់លើទីក្រុងប៉េកាំងដោយរដ្ឋបាលរបស់លោក Joe Biden។

ប្រទេសចិនបានតបតវិញដោយចេញការទប់ស្កាត់ការនាំចេញលើរ៉ែកម្រមួយចំនួន និងដំឡើងពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកដល់ ១២៥ភាគរយ បន្ថែមពីលើពន្ធបន្ថែម ចំពោះផលិតផលជាក់លាក់មួយចំនួន ក្នុងនោះរួមមានទាំងសណ្តែកសៀង និងឧស្ម័នធម្មជាតិរាវផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm