លោក Bill Gates សន្យាបរិច្ចាគថវិកា ២០០ពាន់លានដុល្លារដល់ក្រុមសប្បុរសធម៌នៅឆ្នាំ ២០៤៥

2025/05/10 03:54:59 am        36


លោកមហាសេដ្ឋី Bill Gates បានសន្យាផ្តល់ថវិកា ២០០ពាន់លានដុល្លារតាមរយៈមូលនិធិសប្បុរសធម៌របស់លោកនៅឆ្នាំ ២០៤៥ ជាការពន្លឿនផែនការរបស់លោក ក្នុងការបរិច្ចាគទ្រព្យសម្បត្តិស្ទើតែទាំងអស់របស់លោក ។

ការប្រកាសបែបនេះ បានធ្វើឡើង បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋបាលរបស់ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីកាត់បន្ថយថវិកាជំនួយអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលប្រើប្រាស់ ដើម្បីការពារជំងឺស្លាប់ និងគ្រោះទុរ្ភិក្ស ។

លោក Bill Gates និយាយថា ការសម្រេចចិត្តធ្វើបែបនេះ លោកបានគិតច្រើនឆ្នាំមកហើយ ហើយនិងបានជជែកជាមួយក្រុមប្រឹក្សាភិបាលមូលនិធិ ។ ដូច្នេះហើយ វាពិតជាមិនកើតឡើងដោយសារការពិតដែលពួកយើងបច្ចុប្បន្នស្ថិតក្នុងស្ថានភាពអាស្នននោះទេ ។

មហាសេដ្ឋីវ័យ ៦៩ឆ្នាំ និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ និយាយថា លោកនឹងបិទមូលនិធិសប្បុរសធម៌របស់លោកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៤៥ ពោលគឺមានរយៈពេលច្រើនឆ្នាំលឿនជាងផែនការលើកមុន ។

លោកនិយាយថា លោកមានជំនឿថា លុយទំាងនេះ នឹងជួយលុបបំបាត់ជំងឺជាច្រើន ដូចជាជំងឺស្វិតដៃជើង និងគ្រុនចាញ់ បញ្ចប់ការស្លាប់នៅក្នុងចំណោមស្រ្តី និងកុមារ ហើយនិងកាត់បន្ថយភាពក្រីក្រសកល ។

លោកបន្តថា លោកគិតថា នៅរយៈពេល ២០ឆ្នាំបន្ទាប់ អង្គការដ៏អស្ចារ្យមួយនេះ ជាមួយដៃគូអស្ចារ្យជាច្រើនទៀត លោកចង់ឲ្យពួកគេអាចធ្វើការក្នុងកម្រិតអតិបរមា ។

លោក Bill Gates បានរិះគន់ខ្លាំងៗផងដែរដល់លោក Elon Musk ដែលគ្រប់គ្រងក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាល គឺជាស្ថាប័នមួយត្រួតត្រាការកាត់បន្ថយជំនួយដល់ទីភ្នាក់ងារ USAID ។ លោកនិយាយថា កាយវិការរបស់អ្នកមានជាងគេនៅលើពិភពលោករូបនេះ សម្លាប់ក្មេងៗក្រីក្របំផុតរបស់ពិភពលោក មិនមែនជារឿងល្អទាល់តែសោះ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm