វ៉ាក់សាំង ៣០ម៉ឺនដូសបន្ថែម ជំនួយរបស់កូវ៉ាក់ បានមកដល់កម្ពុជាហើយ

2021/12/13 07:54:34 pm        24

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ដែលផ្ដល់ដល់កម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដោយមានការទទួលពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រួមទាំងតំណាងអង្គការអន្តរជាតិមួយចំនួនទៀត ។

វ៉ាក់សាំងទាំង៣០ម៉ឺនដូសនេះ នឹងយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបង្ការជំងឺកូវីដ-១៩ ខណៈកម្ពុជាបានទទួលនូវវ៉ាក់សាំងជាជំនួយកូវ៉ាក់ ជាបន្តបន្ទាប់ ហើយជាជំហ៊ានដំបូង គឺកម្ពុជា ទទួលបានពីយន្តការនេះ ចំនួន៦.៦លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។

ចំពោះវ៉ាក់សាំង ដែលកម្ពុជាទទួលបានតាមរយៈយន្តការកូវ៉ាក់នេះ គឺបានជិត៣លានដូស ហើយ ដែលជាប្រភេទវ៉ាក់សាំងផ្សេងៗគ្នា ក្នុងនោះមានវ៉ាក់សាំងស៊ីណូវ៉ាក់ អាស្ត្រាសេនីកា ម៉ូឌើនណា ចន់សុន ចន់សុន និងប្រភេទមួយចំនួនទៀត ។

សម្រាប់វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាទទួលបាន ទាំងពីយន្តការកូវ៉ាក់ ជំនួយផ្សេងៗ និងការបញ្ជាទិញ សរុបចំនួនជាង ៤០លានដូស ខណៈមានប្រមាណ ៣០លានដូស បញ្ជាទិញពីប្រទេសចិន ។

គួរបញ្ជាក់ថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ ។ ដោយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមរបាយការណ៍គណៈកម្មការចំពោះកិច្ច កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋ បានចំនួន៨៨,៧៦ភាគរយ ធៀបនឹងប្រជាពលរដ្ឋសរុបចំនួន ១៦លាននាក់ ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm