វៀតណាម​បន្ត​ស្ថិតិ​ល្អ​ពេល​ជួប​ម៉ាឡេស៊ី​ក្រោយ​យកឈ្នះ ៣-០

2021/12/13 07:57:08 pm        617

បាល់ទាត់៖ ​ក្រុម​ការពារ​ជើងឯក AFF Championship វៀតណាម​បាន​បន្ត​រកបាន​ជ័យជំនះ ២ប្រកួត​ផ្ទួនៗ​នៅក្នុង​ពូ​ល B ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ៣-០​។ វៀតណាម​ត្រូវការ​ពេល​ជាង​កន្លះ​ម៉ោង​ ទើប​អាច​បំបែក​ប្រព័ន្ធ​ការពារ​ម៉ាឡេស៊ី​បាននៅពេល Nguyen Quang Hai ស៊ុត​បញ្ចូល​ទី​បើក​ការ​នាំមុខ​នៅ​នាទី​ទី៣២ មុន​ពេលដែល​គ្រាប់​ទី​ពីរ​កើតឡើង ៤នាទី​បន្ទាប់​ធ្វើបាន​ដោយ Nguyen Cong Phoung​។

​​វគ្គ​ទី២ វៀតណាម​ផ្លាស់ប្តូរ​កីឡាករ​បម្រុង​ចូល​ច្រើន និង​រកបាន​មួយ​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៨៩ ដោយ Nguyen Hoang Duc ខណៈ​ម៉ាឡេស៊ី​ក៏មាន​ឱកាស​រក​គ្រាប់​បាល់​មកវិញ​ដែរ​តែ​គ្មាន​សំណាង​។ ​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​វៀតណាម​លោក Park Hang-seo ថា​នេះ​គឺជា​ការប្រកួត​ដ៏​លំបាក​មួយ​សំរាប់​ក្រុម​វៀតណាម ​ទោះបី​រកបាន​ជ័យជំនះ​ក្តី​។ ​​ចំណែក​គ្រូបង្វឹក​ម៉ាឡេស៊ី​លោក Tan Cheng Hoe ថា ​វៀតណាម​ជា​ក្រុម​ល្អ​ជាង ក្រុម​របស់លោក​បន្ត​ស្ថិតិ​មិនល្អ​ពេល​ជួប​វៀតណាម តែ​ចំពោះមុខ​គឺ​ប្រមូលផ្តុំ​កំលាំង​មកវិញ​ ខណៈ​ម៉ាឡេស៊ី​សល់​ពេលវេលា​ច្រើន​មុន​ជួប​ឥណ្ឌូនេស៊ី​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។

​​សូមបញ្ជាក់ថា ​ក្នុង​ពូ​ល B នេះ​បី​ក្រុម​មាន ៦ពិន្ទុ​ដូចគ្នា​រួមមាន​ឥណ្ឌូនេស៊ី​លើ​គេ លេខ២ វៀតណាម និង​លេខ៣ ម៉ាឡេស៊ី​ តែ​ម៉ាឡេស៊ីប្រកួត​បាន​បី​លើក​។ ​ប្រកួត​បន្ទាប់​វៀតណាម​ជួប​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី១៥ ខណៈ​ម៉ាឡេស៊ី​ជួប​ឥណ្ឌូនេស៊ី​ដែរ​នៅ​ថ្ងៃទី១៩ ខែធ្នូ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm