ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យ​ពីក្រសួង​ធនធានទឹក

2025/05/10 11:43:52 pm        681

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ក្រុង​កំពង់ឆ្នាំង បន្តកាយដីចេញទៀតហើយ ក្រោមការត្រួត​ពិនិត្យ​តាម​ដាន​ដិត​ដល់​ពី​ក្រសួង​ធន​ធានទឹក និងឧតុនិយម ដែលមានឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ​ក្រសួង​ធន​ធានទឹក និងឧតុនិយម និងក្រុមការងារ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​កាយដីចេញពីទីតាំងដែលខ្លួនបានចាក់ចូលទន្លេ​សាប​ជម្រៅ​៧០​ម៉ែត្រ​កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ២០២៥កន្លងមកឲ្យស្អាតតែម្តង។

ឯកឧត្តម យិន ងួនកូលេនីន បានថ្លែងថា ដីដែលក្រុមហ៊ុនបានចាក់ចូលទន្លេនេះ មិនអាច​កាយ​ចេញ​តែ​​ក្នុង​រយៈពេល៥ទៅ៧ថ្ងៃរួចនោះឡើយ ព្រោះទំហំដីដែលបានចាក់ចូលទន្លេនោះវាច្រើន នឹង​ត្រូវ​ប្រើពេលយូរថ្ងៃ។ ឯកឧត្តម និងក្រុមការងារ បានទទួលបញ្ជាពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធាទឹក និងឧតុនិយម មកពិនិត្យការកាយដីយកចេញវិញរបស់ក្រុមហ៊ុន រហូត​ដល់​សភាព​ដើម​។ ក្រុមហ៊ុនកំពុងកាយដីចេញ និងប្រើឡានដឹកដីចេញច្រើន គ្រាន់តែឡាន​ទាំង​នោះ​មាន​ទំហំ​តូចៗតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានសាទរ អរគុណចំពោះចំណាត់ការរបស់ក្រសួងធនធានទឹក និង​ឧតុនិយមដែលមានឯកឧត្តម ថោ ជេដ្ឋា ជារដ្ឋមន្ត្រី អាជ្ញាធរទន្លេសាប និង​ក្រុម​ការងារ​ទាំង​អស់​ដែល​បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកាយដីដែលក្រុមហ៊ុនទឹកស្អាត​អានកូ​ក្រុង​កំពង់​ឆ្នាំង បានចាក់ចូលទន្លេសាបប្រវែង៧០ម៉ែត្រ។ ពួកគាត់សង្ឃឹមថា ក្រុមហ៊ុន នឹងមិនធ្វើ​អោយ​អាក់​ខានការកាយដីទាំងនោះចេញដូចមុនទៀតឡើយ នឹងបន្តកាយចេញ​ទាល់​តែ​អស់​ពី​ក្នុង​ទន្លេសា​ប​វិញ ដើម្បីកុំអោយមានពាក្យរិះគន់ពីប្រជាពលរដ្ឋ។ ពួកគាត់ក៏រង់ចាំមើល ថាតើក្រុមហ៊ុន បាន​កាយចេញទាំងអស់តាមវិធានការរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបឬ ក៏អត់ ព្រោះការចាក់ដីនេះ មានទំហំធំណាស់។

សូម​បញ្ជាក់ថា ការចាក់ដីចូលទន្លេសាបរបស់ក្រុមហ៊ុន ទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បាន​ធ្វើ​ឡើង​​នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។​ ក្រោយ​សារ​ព័ត៌មាន​​ផ្សព្វផ្សាយបានដឹងដល់ក្រសួងធនធានទឹក និងឧតុនិយម និង​អាជ្ញាធរ​ទន្លេសាប​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ២០២៥ ទើបមានការប្រជុំជាបន្តបន្ទាប់ និងបាន​ចាត់​វិធានការអោយ​ក្រុមហ៊ុន​នោះ​កាយ​ដីចេញពីទន្លេសាបវិញ រួមទាំងមានដាក់​ឱសាន​វាទ​ពី​ក្រសួង និងមន្ទីរធនធានទឹក, អាជ្ញាធរទន្លេសាប, និងអាជ្ញាធរខេត្តកំពង់ឆ្នាំង តែ​ក្រុម​ហ៊ុន​ទឹក​ស្អាត​អានកូ បានកាយដីចេញ​បាន​តែ​១ថ្ងៃ(ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៥) និងលែង​កាយ​បន្ត​ទៀត​ដោយ​មិនដឹងមូលហេតុ ទើបតែរសៀលថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភានេះ បានឃើញកាយចេញថែមទៀត៕ កាំង ហុងវាស្នា 



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm