អាជីវករតាមផ្សារត្រៀមអនុវត្តស្តង់ដារ បន្ថែមលើគោលការណ៍ណែនាំទប់ស្កាត់កូវីដ-១៩

2021/12/13 08:02:47 pm        448

ភ្នំពេញ៖ ដើម្បីពង្រឹងវិធានការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងសហគមន៍ នៅពេលនេះក្រុមការងារអន្តរក្រសួង បានរៀបចំសេចក្តីព្រាងនីតិវីធីប្រតិបត្តិបត្តិស្តង់ដារអប្បបរមា SOP សម្រាប់ផ្សារឯកជន និងផ្សារសាធារណៈរួចហើយ។

សម្រាប់ការងារនេះ សំគាល់ឃើញថា បណ្តាគណៈគ្រប់គ្រងផ្សារ និងបណ្តាអាជីវករនានា បានត្រៀមខ្លួនអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមានេះ បន្ថែមលើគោលការណ៍ណែនាំនានាទៀត ដើម្បីជម្រុញការបើកសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព។

អាជីវករបានថ្លែងប្រាប់BTVនៅថ្ងៃទី១៣ខែធ្នូនេះ បានថ្លែងថា សម្រាប់ការលក់ដូរទំនិញ និងការ​ផ្តល់សេវាកម្ម​នានា​ នៅក្នុងផ្សារបឹងកេងកង​នៅក្នុងអំឡុងពេលហាក់​មានកម្រើក​ឡើងវិញ​ជា​បន្តបន្ទាប់ ក្នុង​នោះចំនួន​ពលរដ្ឋមកទិញ​ទំនិញ និងមកដើរទស្សនាផ្សារហាក់មានកំនើនផងដែរ តែគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ឆ្លង​មេរោគកូវីដ​១៩។បណ្តាអាជីវករក៏ដូចគណៈគ្រប់គ្រងផ្សារបឹងកេងកង ថ្លែងថា នៅពេលនេះ យើងបាន​ត្រៀមខ្លួន​រួចរាល់​អនុវត្ត​នីតិ​វិធី​​ប្រតិបត្តិស្តង់ដារអប្បបរមាតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារឯកជន និង​ផ្សារសាធារណៈ ដែលដាក់ចេញ​ដោយ​រាជ​រដ្ឋា​ភិបាល ហើយនឹងខិតខំអនុវត្តបន្ថែមលើ​គោល​ការណ៍ណែនាំនានាទៀត ​ដោយធ្វើយ៉ាងណាអោយផ្សាររបស់យើងក្លាយ​ជាផ្សារមានសុវត្ថិភាព មានទំនុកចិត្តខ្ពស់គ្មានកូវីដ១៩ និងមានភាពទាក់ទាញ។

លោក ឯក និមល់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេង បានថ្លែងថា បច្ចុប្បន្នបើទោះយើង​មិន​ទាន់​មាន​គោលការណ៍ស្តង់ដារអប្បបរមា SOPសម្រាប់អនុវត្តក៏ដោយ ក៏យើងត្រូវតែពង្រឹង​វិធាន​ការ​គ្រប់គ្រងផ្សារដោយ​តម្រូវអោយ​អាជីវករត្រូវពាក់បណ្ណចាក់វ៉ាក់សាំងដើម្បីផ្តល់ទំនុកចិត្តជូនអតិថិជន ហើយអតិថិជនក៏ត្រូវមានបណ្ណវ៉ាក់សាំងនៅពេលផ្សារ និងត្រូវពាក់ម៉ាស់ វ៉ាស់កំដៅអោយបាន​ត្រឹមត្រូវផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីៗបានថ្លែងថា ដោយមានការស្នើសុំពី ឯកឧត្តម ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ នៅពេលនេះក្រុមការ​ងារ​​អន្តរក្រសួងបានរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ​សម្រាប់​ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារ​សាធារណៈទាំងអស់​នៅ​ទូ​ទាំង​​ប្រទេសរួចហើយ ដើម្បីត្រៀម​ដាក់ជូនផ្សាររដ្ឋ និងផ្សារឯកជននានាអនុវត្ត និង​ជម្រុញការទទួលទេសចរវ៉ាក់សាំង​អន្តរ​ជាតិ​អោយ​បានល្អប្រសើរ ខណៈផ្សារទំនើប និងផ្សារសាធារណៈ គឺសុទ្ធតែជាទីតាំងដែលមានឧប​និស្ស័យ​ទាក់​ទាញ​ទេស​ចរណ៍។

សម្រាប់នីតិវិធីស្តង់ដារអប្បបរមារសម្រាប់ផ្សារគឺមាន៤ផ្នែកផ្សេងៗរួមមាន៖ ១)- នីតិវិធី​ប្រតិបត្តិស្តង់ដារ​អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប ទី២)- SOPសម្រាប់ផ្សារទំនើបខ្នាតតូច ទី៣ SOP សម្រាប់ផ្សា​រសាធារណៈនិងទី៤)-នីតិវិធី​ប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់​ផ្សារមិនរៀប​រយ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm