ពលករខ្មែរជាង ១០០នាក់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកតាមច្រកខេត្តបាត់ដំបង

2021/12/13 08:28:13 pm        631

បាត់ដំបង៖ ពលករខ្មែរចំនួន ១២០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង ខេត្ដបាត់ដំបង ខណៈការបើកសាកល្បងទទួលពលករកម្ពុជា ចូលធ្វើការនៅក្នុងប្រទេសថៃ តាមច្រកទ្វារ ព្រំដែនអន្តរជាតិដូង-បានឡែម ចំនួនពីរថ្ងៃ មានពលរដ្ឋខ្មែរជាង ៦០នាក់ បានចូលទៅធ្វើការស្របច្បាប់ ក្នុងខេត្តចាន់បុរី ប្រទេសថៃ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ ៨១៩ កាលពីម្សិលមិញ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មក​ស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្ដបាត់ដំបង ដែលមានពលករសរុបចំនួន១២០នាក់ ។

បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចដោយគោរពតាមវិ ធានការរបស់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ក្នុងនោះ ពលករចំនួន៣២នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយសារមិនទាន់បានចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ។

លោក មាស តារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដបាត់ដំបង បានឱ្យដឹងថា ការបើកសាកល្បងទទួលពលករខ្មែរ ​ទៅកាន់ប្រទេសថៃ ​តាមច្រកទ្វាព្រំដែនអន្តរជាតិដូង-បានឡែម ចំនួន ពីរថ្ងៃ គឺថ្ងៃទី៨-៩ ខែធ្នូនេះ មានពលរដ្ឋកម្ពុជាបានឆ្លងដែនស្របច្បាប់ទៅធ្វើការ​នៅ​ខេត្តចាន់បុរី ប្រទេសថៃ ចំនួន៦១នាក់។

ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការ រវាងកម្ពុជា និងថៃ កាលពី ដើមខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សុថេ ថងយ៉ាំ អភិបាលខេត្ដចាន់បុរី បានបញ្ជាក់ថា ពលករកម្ពុជា ដែល អាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃ ត្រូវគោរពតាមលក្ខខណ្ឌ ដូចជា ពលករត្រូវមាន​ថៅកែជាជន ជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើដំណើរឱ្យបានជាក់លាក់។ពលករត្រូវភ្ជាប់មកនូវលិតខិតធ្វើ ដំណើរឆ្លងដែន ដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែលចេញដោយក្រសួងការងារ និង តម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា ធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ​មិនឱ្យលើស ៧២ម៉ោងនោះទេ ព្រមនឹងបណ្ណចាក់វ៉ាក់សាំង​បាន​២លើក ដែលយ៉ាងហោចណាស់ ត្រូវបានចាក់វ៉ាក់លើស ពី១៤ថ្ងៃឡើង ។

ឯកឧត្ដម បន្ថែមថា ពលករកម្ពុជា តម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត៧ថ្ងៃ និងត្រូវតេស្ដរកជំងឺ កូវីដ-១៩ពីរលើក​ ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ​ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូងនៃការធ្វើ​ចត្តា​ឡីស័ក និងតេស្ដលើកទី២ ​នៅថ្ងៃទី៦ ឬទី៧​ នៃការធ្វើចត្តាឡីស័ក ហើយពលករកម្ពុជា ត្រូវបាន​អនុញ្ញាតឱ្យបម្រើ ការងារនៅក្នុងប្រទេសថៃ រយៈពេល៣០ថ្ងៃប៉ុណ្ណោះក្នុងការបោះត្រាម្ដង៕

អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm