អ្នកគាំទ្រប៉ាគីស្ថាន មកប្រមូលផ្តុំគ្នាគាំទ្រយោធា បន្ទាប់ពីបទឈប់បាញ់ជាមួយប្រទេសឥណ្ឌា

2025/05/12 04:24:48 pm        68

អ្នកគាំទ្រយោធាប៉ាគីស្ថាន បានចេញមកប្រមូលផ្តុំគ្នាទីក្រុង Lahore និងទីក្រុង Islamabad កាលពីថ្ងៃអាទិត្យ ទី១១ ឧសភា ជាការប្រមូលផ្តុំ «ការពារប៉ាគីស្ថាន» ដោយសរសើរដល់កងកម្លាំងប្រដាប់អាវុធប៉ុន្មានថ្ងៃបន្ទាប់ពីមានបទឈប់បាញ់ដ៏តានតឹង បានបញ្ឈប់ការប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាងឥណ្ឌា។

នៅទីក្រុង Lahore គណបក្សសាសនា Tahaffuz Namoos-e-Risalat Mahaz (TNRM) បានរៀបចំ «ការប្រមូលផ្តុំគ្នាការពារប្រទេសប៉ាគីស្ថាន» នៅកន្លែងដែលអ្នកតវ៉ាបានគ្រវីទង់ជាតិ និងកាន់បដារិះគន់គោលនយោបាយរបស់ប្រទេសឥណ្ឌា។

លោកបណ្ឌិត Allama Raghib Naeemi ប្រធានក្រុមប្រឹក្សាមនោគមវិជ្ជាឥស្លាម បានថ្លែងទៅកាន់ហ្វូងមនុស្សដោយរិះគន់ការដោះស្រាយរបស់ប្រទេសឥណ្ឌាចំពោះឧប្បត្តិហេតុភេរវកម្មនៅក្រុងPahalgam កាលពីពេលថ្មីៗនេះ។

នៅទីក្រុងអ៊ីស្លាម៉ាបាដ ក្បួនរថយន្តនគរបាលបានរៀបចំពិធីដង្ហែទង់ជាតិ ក្នុងការបង្ហាញការគាំទ្រដល់កងទ័ពប៉ាគីស្ថាន បន្ទាប់មកការប្រមូលផ្តុំគ្នាមួយត្រូវបានរៀបចំឡើងដោយអង្គការសាសនានិស្សិតមូស្លីម Talba Mahaz Pakistan (MTMP) ។

ក្រុមអ្នកតវ៉ា បានបង្ហាញពីបំណងប្រឆាំងប្រទេសឥណ្ឌាយ៉ាងខ្លាំង ដោយមានបដាសរសេរថាឥណ្ឌាជា «ភេរវករ» និងរូបភាពខូចទ្រង់ទ្រាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីអាមេរិក លោក Donald Trump។ ប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទទាំងពីរ ឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងបទឈប់បាញ់គ្នាកាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា បន្ទាប់ពីសម្ពាធរបស់សហរដ្ឋអាមេរិក និងការប្រយុទ្ធគ្នារយៈពេលបួនថ្ងៃ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm