នាវាចម្បាំងចិនមួយគ្រឿងចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីត្រៀមចូលរួម​ធ្វើ​សមយុទ្ធ​នាគមាស​ឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ចិន

2025/05/12 05:35:30 pm        496

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវាចម្បាំងចិនមួយគ្រឿង លេខ989 ជា​ប្រភេទ​នា​វា​ពហុ​មុខងារ TYPE-071 បានចូលសំចតនៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ដើម្បី​ត្រៀម​ចូល​រួម​ធ្វើ​សមយុទ្ធ«នាគមាស ឆ្នាំ២០២៥»រវាងកងទ័ពកម្ពុជា និងចិន ដែលនឹងចាប់​ផ្តើម​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នំា២០២៥នេះ។

យោងតាមព័ត៌មានរបស់កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដែលបានផ្សាយនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា« ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និង​ជា​នាយ​សេនា​ធិការ មូលដ្ឋានសមុទ្ររាម អញ្ជើញអមដំណើរ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយក​ទី​ចាត់​ការ​ហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ តំណាងអគ្គបញ្ជាការដ្ឋាន នៃ​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួល​ស្វាគមន៍​នាវា​កង​ទ័ព​ជើង​ទឹក​រំដោះ​ប្រជាជនចិនចំនួន០១គ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ TYPE-071 ដឹក​នាំ​ដោយ​ឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធភូមិភាគខាងត្បូង កង​ទ័ពជើងទឹករំដោះប្រជាជនចិន នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ក្នុងដំណើរចូល​រួម​សម​យុទ្ធ​រួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹង​ចាប់​ផ្តើម​ធ្វើ​សម​យុទ្ធ​រួម​គ្នាដែ​លមានឈ្មោះថា «នាគមាស-២០២៥» នឹងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និង​ការ​ងារ​សង្គ្រោះ​មនុស្ស​ធម៌​។ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹង​ទស្សនៈ​សន្តិសុខ​ដែល​មានលក្ខណៈរួមគ្នា និងការលើកកម្ពស់​សមត្ថភាព​ប្រយុទ្ធ​ជាក់​ស្តែង​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

សម​យុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ដោយទី១៖ សម​យុទ្ធ​លើ​គោក​ និង​អាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សម​យុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយ​មានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមាន​ការ​ប្រើ​ប្រាស់​សព្វា​វុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែល​ជា​ឆ្លើយ​តប​ទៅនឹ​ងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្រប​តាម​ស្ថាន​ភាព​វិវឌ្ឍន៍នាពេលបច្ចុប្បន្ន។

សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាការឆ្លុះបញ្ចាំង​អំពី​ផ្លែផ្កា​នៃ​មិត្តភាព​ជាប្រ​ពៃណី​រវាង​កម្ពុជា និង​ចិន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា កន្លងទៅ បាន​ជំរុញ​កាន់​តែ​ខ្លាំង​ក្លា​នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម​យុទ្ធ​រវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើង​ដើម្បី​ដក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬ​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់ដល់ប្រទេសណាមួយឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm