ភាគហ៊ុនពិភពលោកកើនឡើង លើក្តីសង្ឃឹមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន

2025/05/12 05:53:04 pm        263

សន្ទស្សន៍ផ្សារភាគហ៊ុនទូទាំងពិភពលោក ជាពិសេស Wall Street របស់អាមេរិក បានកើនឡើង ហើយប្រាក់ដុល្លារមានភាពរឹងមាំ នាថ្ងៃចន្ទ (១២ ឧសភា) នេះ ខណៈសញ្ញានៃវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បានជំរុញឱ្យមានក្ដីសង្ឃឹមថា វិបត្តិសេដ្ឋកិច្ចសកលអាចត្រូវបានបញ្ចៀស ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងណាមួយនៅតែមិនទាន់មានក៏ដោយ។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏មើលទៅហាក់ធូរស្រាលផងដែរ ជាមួយនឹងបទឈប់បាញ់ដ៏ផុយស្រួយដែលធ្វើឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួបមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសទួរគី នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះសម្រាប់ការពិភាក្សាសន្តិភាព។

ទីផ្សារបានប្រតិកម្មលើដំណឹងល្អជាច្រើននេះដោយការជំរុញឱ្យហ៊ុនអាមេរិក S&P 500 កើនឡើង ១,២% ខណៈ Nasdaq ងើបបាន ១,៤%។ ចំណែកហ៊ុនអឺរ៉ុប EUROSTOXX 50 បានពង្រឹងជំហរ ០,៩% ខណៈសន្ទស្សន៍ FTSE បន្ថែមតួលេខ ០,៤% និងភាគហ៊ុន DAX ក៏កើន ០,៧% ផងដែរ។

នៅអាស៊ីវិញ ហ៊ុន Nikkei របស់ជប៉ុន ឡើងបាន ០,៣% ហើយកូរ៉េខាងត្បូង មានកំណើន ០,៤%។ ប្រាក់ដុល្លារបានបន្ថែមតម្លៃ ០,៤% ទល់ប្រាក់យ៉េនដ៏សុវត្ថិភាពរបស់ជប៉ុន ក្នុងតួលេខ ១៤៥,៩០យ៉េនក្នុងមួយដុល្លារ ចំណែកប្រាក់អឺរ៉ូ ធ្លាក់ចុះ ០,២% នៅតម្លៃ ១,១២២៤ដុល្លារក្នុងមួយអឺរ៉ូ។ វិនិយោគិនសង្ឃឹមថា សេតវិមាននឹងបន្ថយពន្ធ ១៤៥% លើទំនិញចិន ក្នុងពេលឆាប់ៗបន្ទាប់ពីកិច្ចប្រជុំរវាងភាគីទាំងពីរ បើទោះបីជាមកត្រឹមតែ ៦០% ដែលលោកប្រធានាធិបតី Donald Trump បានលើកឡើងដំបូង ក៏ជារឿងធូរស្រាលបន្តិចដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm