ប្រក្រតីភាពទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីត-អ៊ីស្រាអែល ជួបភាពមិនច្បាស់លាស់ ខណៈទស្សនកិច្ចលោក Trump ជិតមកដល់

2025/05/12 06:46:42 pm        134

នៅពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump ចុះចតនៅទីក្រុងរីយ៉ាដ នាថ្ងៃអង្គារ (១៣ ឧសភា) ស្អែកនេះសម្រាប់ដំណើរទស្សនកិច្ចមជ្ឈិមបូព៌ា លោកនឹងត្រូវបានស្វាគមន៍ដោយពិធីដ៏ឱឡារឹក និងការរំពឹងទុកនៃការវិនិយោគជាច្រើនតម្លៃ ១សែនកោដិដុល្លារ ប៉ុន្តែ សង្រ្គាមដ៏ក្ដៅគគុកនៅដែនដីហ្កាហ្សា បានបង្កភាពមិនច្បាស់លាស់ដល់គោលដៅមួយដែលលោកចង់បានជាយូរមកហើយ នោះគឺការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល។

ប្រភពក្នុងប្រទេសឈូងសមុទ្រដែលស្និទ្ធនឹងមន្រ្តីផ្ទៃក្នុង និងមន្ត្រីអាមេរិកបានឱ្យដឹងថា នៅពីក្រោយឆាក ក្រុមមន្ត្រីអាមេរិកកំពុងដាក់សម្ពាធយ៉ាងស្ងាត់ៗដល់អ៊ីស្រាអែល ឱ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សា ដែលជាលក្ខខណ្ឌមួយរបស់អារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការចាប់ផ្តើមឡើងវិញនូវកិច្ចចរចាប្រក្រតីភាពទំនាក់ទំនង។

ប្រេសិតមជ្ឈិមបូព៌ារបស់អាមេរិក គឺលោក Steve Witkoff បាននិយាយនៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍មុនថា លោករំពឹងថានឹងមានការរីកចម្រើនភ្លាមៗលើការពង្រីកកិច្ចព្រមព្រៀង Abraham ដែលជាសំណុំនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយលោក Trump នៅក្នុងអាណត្តិទីមួយ ដែលនៅក្រោមកិច្ចព្រមព្រៀងនោះ រដ្ឋអារ៉ាប់ជាច្រើនរួមមាន អារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក ទទួលស្គាល់អ៊ីស្រាអែល។

ប្រភពសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ ការប្រឆាំងដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចំពោះការបញ្ឈប់ជាអចិន្ត្រៃយ៍នូវសង្គ្រាមហ្កាហ្សា ឬការបង្កើតរដ្ឋប៉ាឡេស្ទីន ទំនងជាមិនធ្វើឱ្យមានវឌ្ឍនភាពលើកិច្ចចរចាស្រដៀងគ្នានេះជាមួយទីក្រុងរីយ៉ាដទេ។ គួរឱ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីតមិនទទួលស្គាល់អ៊ីស្រាអែល ជារដ្ឋស្របច្បាប់ឡើយ មានន័យថា ប្រទេសសេដ្ឋកិច្ចជឿនលឿនបំផុត និងជាមហាអំណាចយោធាទាំងពីរនៅមជ្ឈិមបូព៌ានេះ ពុំមានទំនាក់ទំនងការទូតផ្លូវការទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm