វិនិយោគិន បានស្វាគមន៍នូវសម្លេងផ្សះផ្សាក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងគោលបំណងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មថមថយកម្តៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ និងលុបបំបាត់ភាពមិនប្រាកដប្រជាមួយចំនួននៃទីផ្សារហិរញ្ញវត្ថុ។

នៅក្នុងសញ្ញានៃភាពធូរស្រាលរបស់វិនិយោគិន ដែលអាក្រក់បំផុតសម្រាប់សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន អាចនឹងត្រូវបានបញ្ចៀស នោះអនាគតភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានកើនឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី១១ ខែឧសភា។
ភាគីទាំងពីរ បានបដិសេធមិនបញ្ជាក់លម្អិតអំពីការចរចាដោយនិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយនៅថ្ងៃចន្ទនេះ ទោះបីជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer កាលពីថ្ងៃអាទិត្យបាននិយាយថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ជាមួយប្រទេសចិន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដែលបានជួបសមភាគីសហរដ្ឋអាមេរិកក្នុងទីក្រុងហ្សឺណែវ បានចាត់ទុកកិច្ចប្រជុំនេះថា «ស្មោះត្រង់និងបើកចំហ» និងជាជំហានដំបូងដ៏សំខាន់។
លោក Eric Kuby ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន North Star Investment Management Corp នៅទីក្រុង Chicago បាននិយាយថា «នេះគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ដែលបង្ហាញថាភាគីទាំងពីរចាប់អារម្មណ៍ក្នុងការឈានដល់ការបញ្ចប់ដោយការស្ថាបនា និងបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរ»។