កំណើន​អ្នក​ស្លាប់​ដោយ​ព្យុះ​ថូណា​ដូ​នៅ Kentucky នឹង​កើន​ដល់ ​១០០​នាក់

2021/12/13 09:36:04 pm        595

​អាមេរិក៖ អភិបាល​រដ្ឋ​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ថូ​ណា​ដូដ៏​មាន​ឥទ្ធិពល ដែល​បាន​បំផ្លាញ​ទីក្រុង​នានា​ក្នុង​រដ្ឋ Kentucky ទំនងជា​កើន​ឡើង​ដល់ ១០០​នាក់ ខណៈ​ក្តី​សង្ឃឹម​នៃ​ការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​កាន់តែ​តិច​។ លោក Andy Beshear បាន​និយាយ​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ព្យុះ​ថូ​ណា​ដូ​បំផ្លាញ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ ដោយមាន​អ្នកស្លាប់​យ៉ាងហោចណាស់ ៨០នាក់​ត្រូវបាន​បញ្ជាក់​។

​មនុស្ស​ ១៤​នាក់​ផ្សេងទៀតត្រូវបាន​រាយ​ការណ៍​ថា​បាន​ស្លាប់​នៅក្នុង​រដ្ឋ​ចំនួន ៤ផ្សេងទៀត​។ នៅ​រដ្ឋ Kentucky ក្រុម​អ្នក​ជួយសង្គ្រោះ​បានស្វែង​រុករក​ក្នុង​កម្ទេចកំទី​បាក់បែក​សម្រាប់​អ្នក​នៅរស់​រានមាន​ជីវិត ខណៈ​ក្រុម​ជាច្រើន​ទៀត​បាន​ចែកចាយ​ទឹក និងម៉ាស៊ីនភ្លើង​ដល់ប្រជាជន​។ សមាជិក​ឆ្មាំ​ជាតិ​ជាង​ ៣០០​នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន​មួយ​ទៅ​លំនៅឋាន​មួយ ដើម្បីរើកកាយ​កម្ទេចកំទី​បែកបាក់​ចេញ​។​

​អភិបាលរដ្ឋបាន​និយាយ​ក្នុងអំឡុង​ដំណើរ​ចុះ​ពិនិត្យ​ទៅកាន់​ទីក្រុង Mayfield ជាទី​ក្រុង​រង​ការបំផ្លាញខ្លាំង​បំផុត​ថា យើង​នៅតែ​សង្ឃឹមនៅពេលដែល​យើង​ឆ្ពោះទៅមុខ សម្រាប់​អព្ភូតហេតុ​មួយចំនួននឹងរកឃើញ​មនុស្ស​បន្ថែមទៀត​។ ទោះយ៉ាងណាគ្មាន​អ្នកណាម្នាក់​ត្រូវបាន​គេ​រកឃើញ​នៅរស់​នោះទេ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក​។ លោក Beshear បាន​និយាយថា លំនៅឋាន​របស់​ប្រជាជន​រាប់ពាន់នាក់ត្រូវបាន​បំផ្លាញ​ផ្ទះ ទោះបីជា​ចំនួន​ពិតប្រាកដ​នៅ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ក៏ដោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm