ពលរដ្ឋជាច្រើនមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព នាំគ្នាទៅ​ធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​​ថ្មី

2025/05/12 08:40:57 pm        211

ប្រជាពលរដ្ឋជាច្រើន ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពនៅឆ្នាំ ២០២៥​នេះ បានរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី នៅតាមប៉ុស្តិ៍នគរបាលដែលខ្លួនរស់នៅ។ ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរសម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាពនេះ ពុំ​គិតថវិកានោះទេ។

នៅតាមប៉ុស្តិ៍នគរបាលតាមមូលដ្ឋាន បច្ចុប្បន្ន​កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋ​ដែល​មាន​អត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព។ ក្នុងការបំពេញការងារមួយនេះ ប៉ុស្តិ៍នគរបាល ឃុំ​គោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចា​ប់​ផ្ដើម​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ រួចកំណត់កាលបរិច្ឆេទសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ចាប់ពីថ្ងៃទី ៥ ខែ​ឧសភា ដោយនឹងបន្តរហូតដល់បញ្ចប់ការធ្វើជូនគ្រប់ប្រជាពលរដ្ឋ។

ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំគោកត្រប់ បាន​កាន់​នូវ​ឯកសារ​ចាំ​បាច់​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ ពួកគេម្នាក់ៗ ទាំងមនុស្សវ័យក្មេង និងមនុស្សវ័យចាស់ សុទ្ធតែយល់ដឹងច្បាស់ពីសារៈសំខាន់នៃ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ហេតុដូចនេះ ទើប​ពួក​គេ​រួស​រាន់យកអត្តសញ្ញាណប័ណ្ណចាស់ដែលហួសសុពលភាព ដើម្បីធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​។

ក្នុងការចុះពិនិត្យដំណើរការការងារនៅ ប៉ុស្តិ៍នគរបាលឃុំ គោកត្រប់ នាថ្ងៃនេះ លោក យង់ គង់ អធិការរងស្រុកកណ្ដាលស្ទឹង លើកឡើងនូវក្ដីសប្បាយចិត្ត ដែលប្រជាពលរដ្ឋមានការយល់ដឹងពីសារៈសំខាន់ក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ លោកថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺមានភាពចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់អាយុគ្រប់រូប។

ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី សម្រាប់អ្នកមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពនេះ គឺមានការបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនឡើងវិញ។ បុគ្គលគ្រប់រូប ត្រូវមានវត្តមានជាចាំបាច់ ដើម្បីផ្តិតស្នាមក្រយ៉ៅដៃជាថ្មី ពិនិត្យភិនភាគ វាស់កម្ពស់ និងថតរូបជាថ្មីផងដែរ។ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm