ឯកឧត្តម ចាយ បូរិន អញ្ជើញប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងធម្មការ និង​សាសនា

2025/05/12 08:50:23 pm        214

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងធម្មការ និងសាសនា ចំនួន០៤រូប នាព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២៥នេះ នាទីស្តីការក្រសួង។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំនួន០៤ ដែលត្រូវប្រកាសចូលកាន់មុខតំណែងថ្មីជា រដ្ឋ​លេខា​ធិការ​ចំនួន​០១ អនុរដ្ឋលេខាធិការចំនួន០២រូប និងអគ្គនាយក នៃអគ្គនាយកដ្ឋាន​កិច្ច​ការ​សាសនា​ចំនួ​ន​០១ នៃក្រសួងធម្មការ និងសាសនា រួមមាន៖ ១.ឯកឧត្តម សុខ សំអាង ពីរដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ២.ឯកឧត្តម ជួន កក្កដា និង​ឯក​ឧត្តម សួន សុធារ៉ា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ៣. ឯកឧត្តម ប៊ុន បុណ្យ​សារ៉ាត់ ពីអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​សាសនា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការ​ប្រគល់​ភារកិច្ច និងរៀបចំមុខតំណែងថ្នាក់ដឹកនាំ មន្រ្តីរាជការ គឺជាដំណើរ​ការ​ជា​ធម្មតា​ក្នុង​ការ​គ្រប់គ្រ​ង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេ​ញ​ក្នុង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បំពេញ​បេស​សកម្មដ៏​ឧត្តុង្គ​ឧត្តម ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោ​យ​បន្តរក្សាគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល។

ជាចុងក្រោយ ក្នុងនាមឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានស្ថាប័ន នៃក្រសួងធម្មការ និងសាសនា ជំនួស​មុខ​ឲ្យរាជរដ្ឋាភិបាល ក៏សូមចូលរួមអបអរសាទរទៅដល់ឯកឧត្តម ដែលបានផ្លាស់ប្តូរថ្មី ដើម្បី​បំពេញ​តួនាទី និងភារកិច្ចនៅក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា ឲ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព​។ ជាចំនុចសំខាន់ធ្វើយ៉ាងណាឲ្យក្រសួងធម្មការ និងសាសនា ជាការប្រមូលផ្តុំគ្នា ជាកម្លាំងរួម នៃ​គុណភាព ក្នុងការដឹកនាំដើម្បីឲ្យក្រសួងឈានទៅមុខ ឲ្យថ្នាក់ដឹកនាំ ប្រជា​ពុទ្ធ​បរិស័ទ​គ្រប់​មជ្ឈ​ដ្ឋាន ដែលកាន់ព្រះពុទ្ធសាសនា បានទទួល​ស្គាល់​នូវ​អ្វី​ដែល​យើង​ប្រតិបតិ្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល អាណតិ្តទី៧នេះ៕​ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm