រដ្ឋមន្រ្ដីធនធានទឹកដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសំណង់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងខេត្តកំពង់ធំ

2025/05/12 09:24:13 pm        115

នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងគុណភាពសំណង់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង មន្ត្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបផងដែរ។

សូមជម្រាបថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានបំពាក់ស្ពានឆ្លងប្រវែង ២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីចរាចរឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត និងបំពាក់ទ្វារទឹកសរុបចំនួន២៥ ដែលទ្វារទឹកនីមួយៗមានទំហំទទឹង១០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ ទី២)សំណង់ជើងទេរច្រាំងស្ទឹង ទី៣)ផ្លូវក្រាលបេតុង ២ខ្សែ មានប្រវែងសរុប ១៥០០ម៉ែត្រ ទី៤)សំណង់ជណ្តើរត្រីចំនួនមួយខ្សែ ប្រវែង ២០០ម៉ែត្រ ទី៥)សំណង់អគារការិយាល័យ និងប្រតិបត្តិការដែលមានទទឹង ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ កម្ពស់ ១ជាន់។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យផ្តោតការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាពសំណង់នីមួយៗ ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ហើយក្រុមការងារត្រួតពិនិត្យត្រូវបន្តកិច្ចសហការចុះពិនិត្យដោយផ្ទាល់លើការងារបច្ចេកទេស និងកែលម្អចំណុចខ្វះខាតភ្លាមៗនៅការដ្ឋានផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យថ្នាក់ដឹកនាំគម្រោងត្រូវពង្រឹងលើការងារគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ និងពង្រឹងការចុះតាមដានត្រួតពិនិត្យការងារជាប់ជាប្រចាំ ដើម្បីធានានូវគុណភាពការងារ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោបានចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ គម្រោងនេះមានសក្តានុពលបម្រើឱ្យការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        53
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm