កម្ពុជា-ចិន ប្រារព្ធពិធីបុណ្យពិសាខបូជានិងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា

2025/05/12 10:05:46 pm        188

ភ្នំពេញ ៖ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា-ចិន រាប់រយអង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យពិសាខបូជា និងវេទិកា «ពន្លឺនៃក្ដីស្រឡាញ់មាតា» នៅកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅបរិវេណវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ក្រោមអធិបតីភាពព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទកម្ពុជា និងចិន។

​នៅក្នុងកម្មវិធី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ព្រះមង្គលបញ្ញាបណ្ឌិត សៅរ៍ តារាវី បានឱ្យដឹងថា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ ដែលប្រារព្ធឡើង គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍នក្ខត្តសម័យដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺទី១- ព្រះអង្គទ្រង់ប្រសូត ទី២- ព្រះអង្គទ្រង់ត្រាស់ដឹង និងទី៣- ព្រះអង្គទ្រង់ចូលបរិនិព្វាន។ ពិធីបុណ្យនេះ ក៍ត្រូវអង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។ 

លោក អានទី វ័ង (Andy Wang) ប្រធានមូលនិធិវេទិកាស្នេហាមាតាពិភពលោក បានបញ្ជាក់ថា នៅលើពិភពលោកមានសេចក្តីស្រលាញ់មួយដែលមិនអាចលុបបំបាត់បាន គឺសេចក្តីស្រលាញ់របស់មាតា។ សេចក្តីស្រលាញ់របស់មាតាគឺមិនមានដែនកំណត់ ហើយនៅលើពិភពលោកគ្មានអ្វីធំជាងនេះឡើយ។ ដូច្នេះកម្មវិធីថ្ងៃនេះ គឺជាសន្និបាតលើកទី២ នៃសេចក្តីស្រលាញ់របស់មាតានៅកម្ពុជា ហើយនឹងមានការជំរុញទូទាំងប្រទេសលើពិភពលោក ដើម្បីជ្រើសរើសមាតាឆ្នើមទាំង១០រូបនៅក្នុងប្រទេសនីមួយៗ។

បើតា អ្នកនាង ខួយ ហៃលាន (Cui Hailian) ស្ថាបនិក និងជាប្រធានវេទិកាស្នេហាមាតាពិភពលោក និងលោកបណ្ឌិត ឆីវ ហ្វៃឡុង (Qiu Feilong) ស្ថាបនិកនៃវេទិកាស្នេហាមាតាពិភពលោក បានចាត់ទុកកម្មវិធីនេះ គឺជាការផ្តល់ប្រឹក្សាយោបល់នូវសេចក្តីស្រលាញ់ដល់មាតានៃពិភពលោកចាប់ផ្តើមពីប្រទេសកម្ពុជា យើងនឹងជំរុញចលនាសន្តិភាពពិភពលោក ផ្តើមពីចំនុចនៃសេចក្តីស្រលាញ់របស់មាតា។ លោកបណ្ឌិតបន្តថា ក្នុងប្រទេសនីមួយៗមានវប្បធម៌របស់ខ្លួនឯងរៀងៗខ្លួន ដូច្នេះចលនានៃក្តីស្រលាញ់របស់មាតា គឺអាចជំរុញផ្សព្វផ្សាយដល់សម្ព័ន្ធសារព័ត៌មាន និងធ្វើឱ្យមានចលនាទេសចរណ៍ ដែលអាចធ្វើឱ្យមានកំណើនភ្ញៀវទេសចររាប់លាន រាប់ពាន់នាក់មកដល់ប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm