ទីផ្សារអាមេរិកនៅបន្តឈរក្នុងលំដាប់ទី១ គាំទ្រដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជា

2025/05/12 10:17:53 pm        319

នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋ​អាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ២ ៣០០ លានដុល្លារអាមេរិក ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់ជិត ១០ ពាន់លាន ដុល្លារ កើនឡើង ១១ ភាគរយ បើធៀបនិងឆ្នាំ២០២៣, មកដល់បច្ចុប្បន្នទីផ្សារមួយនេះ បានកំពុងគាំទ្រដល់កំណើននៃការនាំចេញទំនិញ ពោលគឺសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា និងឈរក្នុងលំដាប់ទី១ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។

ជាក់ស្តែងនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់សរុបជិត ៣ ៣០០ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ២៦ ភាគរយ ធៀបនិងឆ្នាំ២០២៤, ដោយក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ២ ២០០ លានដុល្លារអាមេរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូល មានចំនួនជិត ១០០ លាន ដុល្លារអាមេរិក កើនឡើងជិត ៣៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំពោះប្រភេទទំនិញ ដែលបាននិងកំពុងជួយជ្រោមជ្រែង ដល់ការនាំចេញទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផល ពីកសិកម្មជាដើម។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ២ ២០០ លានដុល្លារអាមេរិក, វៀតណាម ជិត ១ ៨០០ លានដុល្លារ, ចិន ៤៧៨ លានដុល្លារ, ជប៉ុន ជាង ៥២៣ លានដុល្លារ, កាណាដា ៣៦៦ លានដុល្លារ, អេស្បាញជិត ៣៣០ លានដុល្លារ, ថៃ ៣២៧ លានដុល្លារ, អង់គ្លេស ជិត ៣០០ លានដុល្លារ, ហូឡង់ ២៥០ លានដុល្លារ, អាល្លឺម៉ង់ ២៨១ លានដុល្លារ, បារាំង ជិត ១៤០ លានដុល្លារ, ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបាន កំពុងគំាទ្រដល់កំណើននាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm