ឥណ្ឌា ពិបាកដោះស្រាយបញ្ហាខ្យល់កខ្វក់ ខណៈក្រុងរាប់សិបជាប់ជាទីតាំងមានខ្យល់ពុលបំផុតលើពិភពលោក

2025/05/12 10:20:25 pm        139

ឥណ្ឌា កំពុងតែជួបការលំបាកក្នុងការដោះស្រាយបញ្ហាខ្យល់កខ្វក់ ខណៈកុមារជាច្រើនកំពុងប្រឈមបញ្ហាសុខភាព ដោយសារតែផ្សែងអ័ព្ទពុលដ៏ក្រាស់បានគ្របដណ្ដប់ទឹកដីធំៗនៃរដ្ឋធានី។ ឥឡូវនេះ ទីក្រុងដេលី បានក្លាយជារដ្ឋធានីដែលបរិស្ថានមានខ្យល់បំពុលខ្លាំងបំផុតរបស់ពិភពលោក សម្រាប់ពេល ៦ឆ្នាំជាប់ៗគ្នា នេះបើយោងតាមរបាយការណ៍គុណភាពខ្យល់ពិភពលោកប្រចាំឆ្នាំ ដោយស្ថាប័នត្រួតពិនិត្យគុណភាពខ្យល់របស់ប្រទេសស្វីស IQAir។

នៅក្នុងខែវិច្ឆិកា ឆ្នាំមុន សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ក្រុងដេលី បានឡើងដល់តួលេខ ៧៩៥ ដែលស្ទើរតែ ៨ដងលើសកម្រិតកំណត់ ១០០ ដែលបង្ហាញថាគុណភាពខ្យល់ក្លាយជាមិនល្អ។ នៅក្នុងតំបន់ខ្លះ AQI ឈានដល់កម្រិត ១.១៨៥ យ៉ាងគ្រោះថ្នាក់។

ប៉ុន្តែខ្យល់បំពុលនេះមិនស្ថិតនៅតែក្នុងក្រុងដេលីទេ ដោយយោងតាម IQAir បានឱ្យដឹងថា ទីក្រុងចំនួន៦ ក្នុងចំណោម១០ របស់ពិភពលោក ដែលមានខ្យល់បំពុលអាក្រក់បំផុតកាលពីឆ្នាំមុន - ក្នុងតួលេខ ៧៤ក្នុងចំណោមទីក្រុងចំនួន១០០ - គឺស្ថិតនៅក្នុងប្រទេសឥណ្ឌា។

ទោះយ៉ាងនេះក្ដី ខ្យល់ពុលមិនមែនជាបញ្ហានយោបាយក្នុងឥណ្ឌាឡើយ ហើយការរស់នៅជាមួយខ្យល់កខ្វក់បែបនេះស្ទើតែក្លាយទៅជាបទដ្ឋានធម្មតាទៅហើយសម្រាប់អ្នកស្រុក។ កង្វះការជំរុញផ្នែកនយោបាយពីប្រជាជនគឺជាឧបសគ្គចម្បងក្នុងការផ្លាស់ប្តូរ ខណៈអ្នកជំនាញព្រមានថា វិបត្តិនេះមិនអាចត្រូវអើពើទៀតទេ ព្រោះចំនួនអ្នកស្លាប់ និងផលប៉ះពាល់សេដ្ឋកិច្ចកើនឡើង។

ខណៈដែលទីក្រុងដេលី បានដាក់ចេញនូវវិធានការកាត់បន្ថយការបំភាយឧស្ម័នដ៏តឹងរ៉ឹង ដូចជាប្រេងឥន្ធនៈស្អាត និងការលើកទឹកចិត្តឱ្យប្រើរថយន្តអគ្គិសនីក៏ដោយ ប៉ុន្តែការអនុវត្តនៅតែខ្សោយ ដែលជាបញ្ហាប្រឈមដ៏លំបាក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm