Samuel Eto’o ត្រូវ​បាន​បោះឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កា​ម៉េ​រូ​ន​

2021/12/13 10:22:34 pm        109

​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​កា​ម៉េ​រូ​ន Samuel Eto’o ត្រូវបាន​បោះឆ្នោត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កា​ម៉េ​រូ​ន ១ខែ​មុន​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​​ជើងឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations​។ ​​អតីត​ខ្សែប្រយុទ្ធ Barcelona និង Inter Milan រូប​នេះ​នឹង​មាន​បន្ទុក​ការងារ​ជាច្រើន​នៅ​ចំពោះ​មុខ ​ដើម្បី​រៀបចំ​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ​ នៃ​រចនាសម្ព័ន្ធ​សហព័ន្ធ​បាល់ទាត់​កា​ម៉េ​រូ​ន​ដែល​ពេញ​ភាព​ស្មុគ​ស្មាញ​នៃ​អំពើពុករលួយ និង​ខ្វះ​ការដឹកនាំ​ត្រឹមត្រូវ​។

​FIFA ធ្លាប់​បានធ្វើ​អន្តរាគមន៍​ជាច្រើនលើក​ ដើម្បី​បញ្ចប់​ជម្លោះក្នុងចំណោម​មន្ត្រី​នៃ​សហព័ន្ធ​បាល់ទាត់​កា​ម៉េ​រូ​ន​។ ​បុរស​វ័យ ៤០ឆ្នាំ Samuel Eto’o ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ ក្រោយ​ទទួល​បាន​សំឡេង​គាំទ្រ ៤៣សំឡេង​នៃ​មហាសន្និបាទ​សហព័ន្ធ​កីឡាបាល់ទាត់​កា​ម៉េ​រូ​ន ខណៈ​គូប្រជែង​គឺ​ប្រធាន​សហព័ន្ធ​បច្ចុប្បន្ន​លោក Seydou Mbombouo ទទួល​បាន ៣១សំឡេង​គាំទ្រ​។ ​​សូមបញ្ជាក់ថា ​ប្រទេស​កា​ម៉េ​រូ​ន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations នេះ​ចាប់ពី​ថ្ងៃទី៩ ខែមករា​ដល់​ថ្ងៃទី៦ ខែកុម្ភៈ​។ ​កា​ម៉េ​រូ​ន​ធ្លាប់​ត្រូវបាន​ដក់សិទ្ធិ​រៀបចំ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ២០១៩ ដោយសារ​ការរៀបចំ​មិនទាន់ក៏ដូចជា​បញ្ហា​សន្តិសុខ​ក្នុងប្រទេស​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm