រដ្ឋមន្ត្រីសាធារណការជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញពង្រីកផែកុងតឺន័រដើម្បីទទួលកុងតឺន័រឱ្យដល់១លាន TEUs

2025/05/12 10:56:38 pm        399

រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដើម្បីជំរុញបង្កើនសមត្ថភាពទទួលកុងតឺន័រឱ្យកើនឡើងដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ 

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី ១០ របស់កំពង់ផស្វយ័តភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នេះថា វិស័យកំពង់ផែ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកដល់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, នៅតែបន្តចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលបាន និងកំពុងរួមចំណែកទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។

 ឯកឧត្តម បន្តថា កំពង់ផែស្វយ័តភ្នំពេញ តាមរយៈអាទិភាពដែលរាជរដ្ឋាភិបាលបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានគាំទ្រ និងជួយជ្រោមជ្រែងពីក្រសួងអាណាព្យាបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការគិតគូរបានយ៉ាងល្អិតល្អន់របស់ក្រុមប្រឹក្សាភិបាល និងការចូលរួមបំពេញការងារយ៉ាងសកម្មរបស់ កម្មករ-និយោជិត ព្រមទាំងកិច្ចសហការគាំទ្រយ៉ាងល្អ របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញសម្រេច បាននូវវឌ្ឍនភាពការងារដ៏ល្អប្រសើរ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងគាំទ្រកំពង់ផែស្វយ័តភ្នំពេញឱ្យយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើឱ្យសមត្ថភាពទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុងមួយឆ្នាំ។ ខណៈដែលចំណតផែរណបពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណតផែទទួលទំនិញជាកុងតឺន័រផងដែរ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុងមួយឆ្នាំ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លើកឡើងថា កំពង់ផែ ស្វយ័តភ្នំពេញ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងចក្រ និងសម្ភារឧបករណ៍ទំនើបៗ សម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្ម លើកដាក់ ផ្ទេរផ្ទុកទំនិញរបស់អតិថិជន ឱ្យកាន់មានភាពងាយស្រួល ឆ្លើយតបទៅនឹងការកើនឡើងទំនិញជាកុងតឺន័រ ទំនិញរាយ និងនាវាទេសចរណ៍ និងបង្កើនសមត្ថភាព ប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ឱ្យតម្លៃនៃការដឹកជញ្ជូនកាន់តែទាប។ 

សូមជម្រាបថា ក្នុងឆ្នាំ២០២៤កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជាង ៤៨ ម៉ឺនធីអ៊ីយូ (TEUs) កើនឡើងប្រមាណ ២១%, បរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួនជិត ២ លានតោន កើនឡើងប្រមាណ ១៧%, បរិមាណ នាវាមានសរុបចំនួនជាង ៥ ពាន់គ្រឿង កើនប្រមាណ ៥២% និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុបជាង ៣៦ ម៉ឺននាក់ កើនឡើង ៤៣% ធៀបនឹងឆ្នាំ២០២៣ ។ ទាំងអស់នេះ បានធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០%, និងប្រាក់ចំណេញកើនឡើង ៣៨% ធៀបនឹងផែនការឆ្នាំ ២០២៣ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm