Bayern Munich អបអរជើងឯក Bundesliga ខណៈ Thomas Muller លេងប្រកួតក្នុងដីចុងក្រោយ

2025/05/12 11:02:52 pm        391

ក្រុមបាល់ទាត់ Bayern Munich បានរៀបចំអបអរលើកពានជើងឯក Bundesliga របស់ខ្លួនក្រោយចប់ការប្រកួតជ័យជំនះលើ Borussia Moenchengladbach ចុងសប្តាហ៍កន្លងទៅ ខណៈដែល Thomas Muller បង្ហាញខ្លួនចុងក្រោយក្នុងដី ហើយ Harry Kane ទីបំផុតបានស្គាល់រសជាតិពានដំបូងក្នុងអាជីព។

         ខ្សែប្រយុទ្ធជើងចាស់អាល្លឺម៉ង់​ Thomas Muller បានបង្ហាញខ្លួន ១១ នាក់ដំបូងក្នុងប្រកួតទី ៧៥០ របស់ខ្លួនជាមួយ Bayern Munich និងជាការប្រកួតក្នុងដីចុងក្រោយរបស់ខ្លួនដែរ។​

         កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានប្រកាសពីការចាកចេញរបស់ខ្លួនកាលពីខែមេសាកន្លងទៅ បញ្ចប់ការស្នាក់រយៈពេល ២៥ ឆ្នាំជាមួយក្រុមជើងឯកអាល្លឺម៉ង់។

         ចំណែកខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ២-០ លើ Moenchengladbach ដែលជាគ្រាប់បាល់ទី ២៥ របស់ខ្លួននៅ Bundesliga រដូវកាលនេះ អបអរជើងឯកដំបូងក្នុងអាជីពរបស់ខ្លួន។

ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់ខ្លួន ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាករទីពីរនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ Premier League ច្រើនជាងគេ Harry Kane បានឈ្នះពានរង្វាន់ជាឯកត្តជនជាច្រើនរួចមកហើយ នៅឡើយពានរង្វាន់ជាមួយក្រុម។

         រំលឹកថា Harry Kane បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ តែមិនដែលឈ្នះពានជាក្រុមណាមួយឡើយ បានត្រឹមជាជើងឯករង Champions League នៅឆ្នាំ​ ២០១៩ និងជាជើងឯករង Euro ២០២០ និង ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm