វៀតណាម និងរុស្ស៊ីយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរោងចក្រថាមពលនុយក្លេអ៊ែរដោយមិនបង្អង់

2025/05/12 11:16:24 pm        64

ប្រទេសវៀតណាម និងរុស៊ី កាលពីថ្ងៃអាទិត្យ (ទី១១ ឧសភា) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាដោយមិនមានការបង្អែបង្អង់ ជុំវិញកិច្ចចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅវៀតណាម។

បន្ទាប់ពីមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់មេដឹកនាំវៀតណាម លោក To Lam ប្រទេសទាំង២ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការអភិវឌ្ឍរោងចក្រជាមួយនឹងបច្ចេកវិទ្យាទំនើប នឹងគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម ហើយសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។

ប្រទេសអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមឡើងវិញនូវផែនការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានផ្អាកជិតមួយទសវត្សរ៍មុន ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពផលិតថាមពល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។

រដ្ឋាភិបាលបានឲ្យដឹងពីមុនថា ខ្លួនរំពឹងថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងដែលមានសមត្ថភាពផលិតរួមបញ្ចូលគ្នារហូតដល់ ៦,៤ជីហ្គាវ៉ាត់ នឹងចាប់ផ្ដើមដំណើរការ នៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥។ ហើយរដ្ឋាភិបាលបានលើកឡើងនៅដើមឆ្នាំនេះថា ខ្លួននឹងជួបពិភាក្សាជាមួយដៃគូបរទេស អំពីគម្រោងថាមពលនុយក្លេអ៊ែរ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងបន្ថែមទៀតថា វៀតណាម និងរុស្ស៊ី ក៏បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន ក្នុងនោះរួមទាំងការផ្តល់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវដល់ប្រទេសវៀតណាមផងដែរ។ ហើយសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា រុស្ស៊ី និងវៀតណាម ក៏នឹងសម្របសម្រួលការពង្រីកក្រុមហ៊ុនថាមពលរបស់ប្រទេសទាំង២ នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកផងដែរ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm