រដ្ឋមន្ត្រីការបរទេស៖ អ៊ីរ៉ង់អាចយល់ព្រមកំណត់កម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឬបរិមាណ

2025/05/12 11:18:26 pm        50

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃការចរចាជាមួយសហរដ្ឋអាមេរិក អាចកំណត់កម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឬបរិមាណរបស់វា ប៉ុន្តែមិនមានបំណងបោះបង់ចោលបច្ចេកវិទ្យានេះទាំងស្រុងនោះទេ។

លោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បន្ទាប់ពីការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេ   រិកនៅទីក្រុង Muscat ប្រទេសអូម៉ង់ថា៖«តាមគំនិតរបស់យើង ប្រធានបទនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម មិនមែនជាប្រធានបទដែលត្រូវពិភាក្សាទេ ប្រធានបទនេះ នឹងបន្តទៅទៀត។ ពុំអាចមានការរំពឹងទុកណាមួយលើប្រធានបទនេះទេ។ វាអាចមានការរឹតបន្តឹងមួយចំនួនលើកម្រិត ឬបរិមាណនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីកសាងទំនុកចិត្ត»។ 

លោក Araghchi បានបន្ថែមថា៖«អនុវត្តដូចគ្នាចំពោះបញ្ហានៃការដកទណ្ឌកម្ម នេះគឺជាមូលដ្ឋាននៃការចរចា។ កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់រវាងភាគីទាំងពីរលើបញ្ហានេះ។ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា ជំហរដែលមានការខ្វែងគំនិតគ្នា បានកាន់តែជិតគ្នាជាងមុនហើយ»។

កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់ និងអាមេរិក បានធ្វើការចរចាជុំទី៤ ដែលសម្រុះសម្រួលដោយប្រទេសអូម៉ង់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ គណៈប្រតិភូអ៊ីរ៉ង់ដែលចូលរួមកច្ចពិគ្រោះយោបល់នោះត្រូវបានដឹកនាំដោយលោក Araghchi ខណៈគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសអាមេ  រិកលោក Steven Witkoff។

កាលពីថ្ងៃព្រហស្បតិ៍ លោក Witkoff បានទាមទារឲ្យសាធារណរដ្ឋឥស្លាមបោះបង់ចោលទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានបង្កប់ន័យថា ការរុះរើរោងចក្រនុយក្លេអ៊ែរនៅ Isfahan, Natanz និង Fordo។ លោកបានព្រមានថា ប្រសិនបើរឿងនេះ មិនបានសម្រេច នៅថ្ងៃអាទិត្យទេ ការចរចានឹងត្រូវបញ្ចប់ ហើយសហរដ្ឋអាមេរិក នឹងអនុវត្តផ្លូវផ្សេង។ ជាការឆ្លើយតប លោក Araghchi បាននិយាយថា អ៊ី   រ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួន ក្នុងការបន្តកម្មវិធីនុយក្លេអ៊ែរស៊ីវិល រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផងដែរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm