លទ្ធផលបោះឆ្នោតអាល់បានីមិនច្បាស់លាស់ ក្រោយប្រព័ន្ធផ្សព្វផ្សាយផ្អឹបលទ្ធផលស្ទង់មតិអ្នកបោះឆ្នោតរួចហើយ

2025/05/12 11:30:51 pm        53

ប៉ុន្មានម៉ោងបន្ទាប់ពីដំណើរការបោះឆ្នោតបានបិទនៅក្នុងប្រទេសអាល់បានី វានៅតែមិនទាន់ច្បាស់នោះទេថា តើគណបក្សសង្គមនិយមដែលកំពុងកាន់អំណាច បានឈ្នះអាណត្តិទី៤ ជាប្រវត្តិសាស្ត្រដែរ ឬទេ និងថា តើក្រុមប្រឆាំងគឺគណបក្សប្រជាធិបតេយ្យ បាននាំមុខដែរ ឬទេ បន្ទាប់ពីមាននូវយុទ្ធនាការបោះឆ្នោតដែលប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា។

មិនមានបណ្តាញព័ត៌មានអាល់បានីសូម្បីតែមួយ បានចេញផ្សាយការស្ទង់មតិពីអ្នកបោះឆ្នោតរួចហើយ ដែលធ្វើឲ្យអ្នកបោះឆ្នោត និងអ្នកសង្កេតការណ៍ មិនដឹងលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ចំពោះដំណើរផ្លូវរបស់អាល់បានីឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប (EU)។ មន្ត្រីរៀបចំការបោះឆ្នោតរំពឹងថា លទ្ធផលនឹងត្រូវផ្សាយឲ្យដឹងនៅថ្ងៃអង្គារ (ទី១៣ ខែឧសភា)។

អ្នកវិភាគនយោបាយ លោក Lutfi Dervishi បានប្រាប់សារព័ត៌មាន Politico ថា៖ «លទ្ធផលស្ទង់មតិពីអ្នកបោះឆ្នោតរួចហើយមិនត្រូវបានចេញផ្សាយ សូម្បីតែពីបណ្តាញព័ត៌មានដែលបានប្រកាសថា ពួកគេនឹងមានការស្ទង់មតិនៅយប់បោះឆ្នោត។ មិនមានការផ្ដល់ចម្លើយច្បាស់លាស់ថា ហេតុអ្វីបានជារឿងនេះកើតឡើង»។

តែបើតាមលទ្ធផលស្ទង់មតិតែមួយគត់ចេញផ្សាយដោយអង្គភាព Klan Kosova ដែលជាបណ្តាញព័ត៌មានមកពីប្រទេសជិតខាងកូសូវ៉ូ និងគេហទំព័រព័ត៌មានអាល់បានី Post ជាភាសាអង់គ្លេសដែលត្រូវបានគេស្គាល់ថា មានទស្សនៈគាំទ្ររដ្ឋាភិបាល ចង្អុលបង្ហាញពីការឈ្នះដាច់ សម្រាប់គណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី Edi Rama ដោយទទួលបានសំឡេងឆ្នោត ៥១ភាគរយ ខណៈគណបក្សប្រជាធិបតេយ្យរបស់លោក Sali Berisha តាមពីក្រោយជាមួយសំឡេង ៣៨ភាគរយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        71
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm