ក្រុមប្រឆាំងមីយ៉ាន់ម៉ា៖ ការវាយប្រហារតាមអាកាសរបស់របបយោធា សម្លាប់ក្មេងៗសិស្សសាលា ១៧នាក់

2025/05/12 11:48:35 pm        65

រដ្ឋាភិបាលស្រមោលរបស់សហភាពមីយ៉ាន់ម៉ា បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសដោយរបបយោធាដែលកំពុងកាន់អំណាច បានសម្លាប់សិស្សានុសិស្សយ៉ាងហោចណាស់ ១៧នាក់ ហើយ ២០នាក់ផ្សេងទៀត បានរងរបួសនៅឯសាលារៀនមួយក្នុងតំបន់គ្រប់គ្រងដោយក្រុមប្រឆាំង នៅថ្ងៃចន្ទ (ទី១២ ខែឧសភា) បើទោះបីជាកំពុងមានបទឈប់បាញ់ក្រោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។

សាលាដែលដំណើរការដោយរដ្ឋាភិបាលស្រមោល គឺរដ្ឋាភិបាលរួបរួមជាតិ (NUG) ស្ថិតនៅក្នុងទីក្រុង Depayin ភាគកណ្តាលសហភាពមីយ៉ាន់ម៉ា ក្នុងតំបន់ Sagaing ដោយមានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Mandalay និងមិនឆ្ងាយប៉ុន្មានឡើយពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា។

អ្នកនាំពាក្យរបស់ NUG លោក Nay Phone Latt បានប្រាប់ឲ្យដឹងថា៖ «តាមព័ត៌មានដែលយើងទទួលបានរហូតមកដល់ពេលនេះ សិស្ស ១៧នាក់ បានបាត់បង់ជីវិត ហើយ ២០នាក់ទៀតរងរបួស»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «មនុស្សមួយចំនួនប្រហែលជាបាន និងកំពុងបាត់ខ្លួនដោយសារការទម្លាក់គ្រាប់បែក ដូច្នេះ ចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ»។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាត្រូវបានជាប់ក្នុងជម្លោះ គិតចាប់តាំងពីយោធាបានប្រើប្រាស់កម្លាំងយ៉ាងខ្លាំងក្លា ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងការវិលទៅកាន់កាន់អំណាចរបស់ខ្លួន តាមរយៈរដ្ឋប្រហារឆ្នាំ២០២១។ យោធាបាន និងកំពុងជួបការលំបាកក្នុងការគ្រប់គ្រង ហើយបានបាត់បង់តំបន់ដែនដីជាច្រើនទៅក្នុងដៃក្រុមបះបោរ គឺកងទ័ពជនជាតិភាគតិច និងចលនាតស៊ូដែលមានទំនាក់ទំនងជាមួយ NUG។

អ្នកនាំពាក្យរបបយោធាបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ នៅពេលត្រូវបានទាក់ទងដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធា បានប្រាប់ថា ខ្លួនកំពុងបន្តបទឈប់បាញ់ក្រោយគ្រោះរញ្ជួយដីដល់ថ្ងៃទី៣១ ខែឧសភា។ របបនេះបានប្រកាសពីបទឈប់បាញ់នៅដើមខែមេសា ពោលគឺប៉ុន្មានថ្ងៃក្រោយគ្រោះរញ្ជួយដី ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីមានវិធានការស្រដៀងគ្នារបស់ក្រុមប្រដាប់អាវុធប្រឆាំងរបបយោធា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm