បេសកជនឥណ្ឌាបដិសេធការចង់ចូលសម្រុះសម្រួលរបស់អាមេរិក ក្នុងបញ្ហាកាស្មៀរ

2025/05/13 01:58:36 am        134


បេសកជនជាន់ខ្ពស់ឥណ្ឌាម្នាក់ បាននិយាយថា ជម្លោះ នៅតំបន់កាស្មៀរ គឺជាបញ្ហាទ្វេភាគីជាមួយប៉ាគីស្ថាន ដោយបដិសេធរាល់ការសម្រុះសម្រួលពីខាងក្រៅ ជុំវិញបញ្ហានេះ បើទោះបីជាសហរដ្ឋអាមេរិប្រាប់ថា ខ្លួនចង់សម្របសម្រួលកិច្ចចរចាក៏ដោយ។

នៅថ្ងៃចន្ទ (ទី១២ ឧសភា) នេះ ស្នងការជាន់ខ្ពស់ឥណ្ឌា ប្រចាំនៅប្រទេសសិង្ហបុរី លោក Shilpak Ambule បានប្រាប់ពីធីការិនី Haslinda Amin របស់ទូរទស្សន៍ Bloomberg TV ថា៖ «សម្រាប់ពួកយើង កាស្មៀរ គឺជាបញ្ហាទ្វេភាគី មិនមែនជាបញ្ហាអន្តរជាតិនោះទេ»។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងឈានដល់បទឈប់បាញ់ នៅថ្ងៃទី១០ ឧសភា បន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេល ៤ថ្ងៃ ដែលនាំឲ្យប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ ទៅកាន់តែកៀកនឹងសង្រ្គាមពេញបន្ទុក។ ហើយសហរដ្ឋអាមេរិកបានប្រាប់ថា ខ្លួនបានជួយសម្របសម្រួលការបន្ថយការកើនឡើងនូវភាពតានតឹងនេះ ប៉ុន្តែឥណ្ឌា បានអះអាងថា បទឈប់បាញ់ គឺជាលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគី។

លោកបណ្ឌិត Ambule បាននិយាយថា បទឈប់បាញ់បានកើតឡើងដោយសារតែប្រមុខប្រតិបត្តិការយោធារបស់ប្រទេសប៉ាគីស្ថាន «បានទាក់ទង» ជាមួយសមភាគីឥណ្ឌារបស់លោក ដោយបន្ថែមថា ទីក្រុងញូវដេលី បានសម្រេចគោលបំណងរបស់ខ្លួនហើយ នោះគឺការ «បំផ្លាញជំរំភេរវករ»។ តែកងទ័ពប៉ាគីស្ថានបានប្រាប់ផ្ទុយវិញថា ឥណ្ឌាបានស្នើសុំបន្ធូរបន្ថយភាពតានតឹងជាមុន។

កាលពីថ្ងៃអាទិត្យ (ទី១១ ខែឧសភា) តាមរយៈបណ្ដាញសង្គម Truth Social ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថា លោកនឹងធ្វើការជាមួយទាំងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងតំបន់កាស្មៀរ។ តែនៅក្នុងបទសម្ភាសន៍របស់លោក លោកបណ្ឌិត Ambule បានទទូចថា កិច្ចពិភាក្សា នៅតំបន់កាស្មៀរ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ រវាងទីក្រុងញូវដេលី និងអ៊ីស្លាមាបាដ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm