ប៉ូឡូញនឹងបិទស្ថានកុងស៊ុលរុស្ស៊ី នៅទីក្រុង Krakow ដោយលើកឡើងពីការវាយប្រហារដោយដុតភ្លើង

2025/05/13 02:19:34 am        190


ប្រទេសប៉ូឡូញបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ហើយបានប្រាប់ថា ខ្លួននឹងបិទស្ថានកុងស៊ុលរុស្ស៊ី នៅទីក្រុង Krakow បន្ទាប់ពីមានភស្តុតាង ដែលបង្ហាញថា ទីក្រុងមូស្គូ គឺជាអ្នកត្រូវទទួលខុសត្រូវ ចំពោះអគ្គិភ័យដ៏ធំមួយដែលបានដុតបំផ្លាញស្ទើរតែទាំងស្រុងនូវមជ្ឈមណ្ឌលលក់ទំនិញ នៅទីក្រុងវ៉ាសូវី ក្នុងឆ្នាំ២០២៤ ។

ទំនាក់ទំនងដែលមានភាពតានតឹងរួចហើយ រវាងទីក្រុងវ៉ាសូវី និងទីក្រុងមូស្គូ បានឈានដល់កម្រិតទាបថ្មី គិតចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ប៉ូឡូញលើកឡើងថា តួនាទីរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌល សម្រាប់ផ្ដល់ជំនួយដល់ទីក្រុងគីវ បានធ្វើឲ្យខ្លួនក្លាយជាគោលដៅនៃការបំផ្លិចបំផ្លាញ ការវាយប្រហារតាមអ៊ីនធឺណិត និងការផ្ដល់ព័ត៌មានមិនពិតរបស់រុស្ស៊ី ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបដិសេធ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Pawel Wronski នៅថ្ងៃចន្ទ (ទី១២ ខែឧសភា) នេះ បាននិយាយថា «ឯកអគ្គរដ្ឋទូតត្រូវបានអញ្ជើញឲ្យទៅក្រសួងនៅម៉ោង ១៥ (ម៉ោងក្នុងស្រុក)»។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក នាយករដ្ឋមន្ត្រី លោក Donald Tusk បាននិយាយថា ប្រាកដណាស់ ប្រទេសប៉ូឡូញដឹងថា សេវាកម្មសម្ងាត់របស់រុស្ស៊ីនៅពីក្រោយអគ្គិភ័យដ៏ធំ នៅលើផ្លូវ Marywilska ក្នុងរដ្ឋធានី។

រដ្ឋមន្ត្រីការបរទេស លោក Radoslaw Sikorski បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ដោយសារតែភស្តុតាងដែលបង្ហាញថា សេវាកម្មពិសេសរបស់រុស្ស៊ី បានប្រព្រឹត្តនូវអំពើបំផ្លិចបំផ្លាញដ៏គួរឲ្យស្អប់ខ្ពើមប្រឆាំងនឹងមជ្ឈមណ្ឌលផ្សារទំនើប នៅផ្លូវ Marywilska ខ្ញុំបានសម្រេចលុបចោលការអនុញ្ញាតរបស់ខ្ញុំចំពោះប្រតិបត្តិការនៃស្ថានកុងស៊ុលសហព័ន្ធរុស្ស៊ី នៅទីក្រុង Krakow»៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm