បារាំងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីអាល់ហ្សេរីបណ្ដេញមន្ត្រីបន្ថែមទៀត

2025/05/13 02:43:01 am        130


រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅថ្ងៃចន្ទ (ទី១២ ខែឧសភា) នេះ បាននិយាយថា ប្រទេសបារាំងនឹងឆ្លើយតបទៅនឹងការសម្រេច «មិនសមហេតុផល» របស់អាល់ហ្សេរី ក្នុងការបណ្តេញមន្ត្រីបារាំងចំនួន ១៥នាក់ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែអាក្រក់ទៅៗ។

ទំនាក់ទំនងរបស់បារាំងជាមួយអតីតប្រទេសក្រោមអាណានិគមរបស់ខ្លួន មានសភាពស្មុគស្មាញជាយូរមកហើយ ប៉ុន្តែបានប្រែក្លាយទៅជាអាក្រក់ឡើងៗ កាលពីឆ្នាំមុន នៅពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើឲ្យអាល់ហ្សេរីខឹងសម្បា ដោយសារការគាំទ្រជំហររបស់ម៉ារ៉ុក នៅតំបន់សាហារ៉ាខាងលិចដែលមានជម្លោះ។

មានការផ្សះផ្សាភាពតានតឹងរយៈពេលខ្លីដែរ កាលពីខែមុន បន្ទាប់ពីលោក Barrot បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានី Algiers ប៉ុន្តែមួយសប្តាហ៍ក្រោយមក ការបណ្តេញអ្នកការទូតសងសឹកគ្នាទៅវិញទៅមក បានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងឡើងៗ។

ទីភ្នាក់ងារសារព័ត៌មាន APS របស់អាល់ហ្សេរី បានរាយការណ៍នៅថ្ងៃចន្ទនេះថា ភារធារីរបស់បារាំង បានទទួលដំណឹងថា ភ្នាក់ងារការទូតបារាំងចំនួន ១៥នាក់ មានមុខតំណែងមិនស្របច្បាប់ ហើយនឹងត្រូវបណ្តេញចេញ។

លោក Barrot បានប្រាប់អ្នកសារព័ត៌មាននៅតំបន់ Normandy ថា៖ «ការចាកចេញរបស់ភ្នាក់ងារមានបេសកកម្មបណ្តោះអាសន្ន គឺមិនសមហេតុផលឡើយ ហើយដូចដែលខ្ញុំបានធ្វើកាលពីខែមុន យើងនឹងឆ្លើយតបភ្លាមៗ តាមវិធីសាស្ត្រដ៏រឹងមាំ និងសមាមាត្រ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm