នគរបាល​ថៃ ​អគុណ​ចំពោះ​កម្ពុជា ដែល​បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​មួយ​រយ​នាក់​ចេញពី​ការ​ចាប់​ជំរិត​

2021/12/14 12:37:39 am        465

ភ្នំពេញ៖ ​អគ្គ​ស្នងការ​រង​នគរបាលជាតិ របស់​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វីរៈ​ឆ័យ ស៊ុម​មេត្តា បាន​ថ្លែង​អំណរ​អគុណ ចំពោះ​សមត្ថកិច្ច​របស់​កម្ពុជា ដែល​បាន​សហការ និង​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​មួយ​រយ​នាក់ ឲ្យ​រួចផុត ពី​ការ​ចាប់​ជំរិត និង​បង្ខាំង​ទុក ពី​សំណាក់​ឧក្រិដ្ឋ​ជនបរទេស​នាពេល​កន្លងទៅ នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ោយប៉ែត​ប្រទេស​កម្ពុជា​នោះ​។​

​​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ លោក​សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ នៅ​អគ្គស្នងការដ្ឋាន​គរ​បាល​ថៃ វីរៈ​ឆ័យ ស៊ុម​មេត្តា បាន​លើក​ឡើងថា មាន​យុ​ជន​-​យុវនារី​របស់​ថៃ​យ៉ាងតិច​ចំនួន​ ១៥៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ ជួយសង្គ្រោះ​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ រហូតដល់​ពួកគេ​បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ក្រោយពី​ពួកគេ​ទាំង​នោះបាន​ចាញ់បោក​មេខ្យល់​បរទេស​ឲ្យ​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា នៅតាម​ក្លឹប​កំសាន្ត​នានា និង​និង​បង្ខំ​ជនជាតិ​ថៃ​ទាំងនោះ​ឲ្យ​តេ​តាម​ទូរស័ព្ទ​បោកប្រាស់​គេ​ដើម្បី​ជំរិត​យកប្រាក់ (CALL CENTER) ជាដើម​នោះ​។​

​​សូម​បញ្ជាក់ថា កាលពី​កន្លងទៅ​ថ្មីៗ​នេះ​អាជ្ញាធរ​ខ្មែរ បានធ្វើការ​បង្ក្រាប់ ក្រុម​ចាប់ជំរិត និង​ឧក្រិដ្ឋ​ជនបរទេស​បាន​ជាច្រើន​នាក់​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ប៉ោយប៉ែត និង​រាជធានី​ភ្នំពេញ ក្រោយ​ពួកគេ​ទាំង​នោះបាន​ចាប់បង្ខំ​យុវជន​-​យុវនារី​ថៃ​រាប់រយ​នាក់​ឲ្យ​ធ្វើការ​ជា​លក្ខណៈ​តេ​តាម​ទូរស័ព្ទ (CALL CENTER) បោកប្រាស់​គេ​ដើម្បី​ជំរិត​ទារប្រាក់​គេ​ជាដើម​នោះ​។

យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វីរៈ​ឆ័យ ស៊ុម​មេត្តា បាន​លើកឡើងថា ពេលនេះ​ក្រុម យុវជន​-​យុវនារី​ទាំង​នោះបាន​មកដល់​ប្រទេស​ថៃ​វិញ​ហើយ ហើយ​អាជ្ញាធរ​ថៃ​នឹង​បន្ត​សហការ​ជានិច្ច​មួយ​អាជ្ញាធរ​កម្ពុជា ក្នុងការ​បង្ក្រាប​បទល្មើស​បែបនេះ រួមទាំង​ជួយ​ទប់ស្កាត់​មេខ្យល់​ដែល​បោក​ពលរដ្ឋ​កម្ពុជា​មក​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ​។​

​នៅក្នុង​កិច្ច​ចំនួប​នោះ​លោក សុខ សុ​ក្រឹ​ត្យា លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជា មួយ​ថៃ​ទាក់ទង​នឹង​ការទប់ស្កាត់​បទល្មើស​នា​នា នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ហើយ​លោក​ក៏បាន​ស្នើ​ភាគី​ថៃ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​, ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស​, អនុញ្ញាតិ​ភ្ជាប់​Mobile App សុវត្ថិភាព​ពលករ​ចំណាកស្រុក​ជាមួយ​ប្រព័ន្ធ​ប៉ូលីស​ថៃ និង​ការទប់ស្កាត់​ក្រុមប្រឆាំង ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ពី​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿង​ញៀន តាម​ព្រំដែន​កម្ពុជា​-​ថៃ​ដែរ​។​

ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វីរៈ​ឆ័យ ស៊ុត​មេត្តា បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជរដ្ឋាភិបាល​ថៃ ក៏ដូចជា​ស្ថាប័ន​ប៉ូលីស​ថៃ ដាច់ខាត​មិនអោយ​ក្រុមប្រឆាំង​យក​ទឹកដី​ថៃ​ជាទី​តាំងធ្វើ​កម្ម​ភាព​នយោបាយ​ប្រឆាំង និង​រាជរដ្ឋាភិបាល​ប្រទេស​ណាមួយ​ឡើយ​ជាពិសេស​គឺ​ប្រទេស​កម្ពុជា​នេះ​តែម្តង ហើយ​សមត្ថកិច្ច​ប៉ូលីស​ថៃ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​សមត្ថកិច្ច​ប៉ូលីស​កម្ពុជា​ជានិច្ច ក្នុងការ​បង្ក្រាប​រាល់​ប​ទ​ល្មើស​ដែល​បាន​រៀបរាប់​ខាងលើនេះ​៕ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm